ប្រកាសគុណមាតាបិតា !
១- កូនគឺជាហេតុផលតែមួយគត់ដែលអាចធ្វើឲ្យអ្នកម្តាយយំ
២- មិនមានអ្វីឲ្យលោកព្រួយបារម្ភជាងសុខទុក្ខរបស់កូនឡើយ
៣- លោកលេបអាហារឆ្ងាញ់មិនរួចព្រោះតែនឹកកូន
៤- លោកតែងឈឺចាប់ជួសកូនជានិច្ច
៥- លោកព្រមល្ងង់ព្រមថោក ព្រមវិនាសទានសីលភាវនាដើម្បីកូន
៦- លោកស្រឡាញ់កូនមិនដែលចេះសាបសូន្យពីក្នុងចិត្ត
៧- សម្លេងកូនយំអាចឲ្យអ្នកម្តាយបាត់ស្មារតីបាន
៨- បាត់បង់អ្វីមិនស្មើនឹងបាត់បង់កូន
៩- កូនគឺជាមោទនភាពរបស់អ្នកម្តាយ គ្មានទេចិត្តលំអៀងចំពោះកូន កូនល្ងង់ស្រឡាញ់បែបអាណិត កូនឆ្លាតស្រឡាញ់បែបមោទនភាព ។
១០- ទឹក ដី ផ្ទះ ឡាន មាសពេជ្រមានតំលៃមិនស្មើនឹងតំលៃកូនក្នុងចិត្តម្តាយ ។ កូនណាដែលមានម្តាយមិនមានព្រហ្មវិហារធម៌ សូមកុំទាន់ខឹងតបនឹងគាត់អី ពេលខ្លះសម្តីអាក្រក់មិនមែនជាភ័ស្តុតាងបញ្ជាក់ពីទឹកចិត្តរបស់គាត់ទេ កូនណាដែលមានម្តាយសន្តោសប្រោសប្រណី តើអ្នកមានដែលបានធ្វើបាបចិត្តលោកទេ!

