ជីវភាពអរហន្ត !
តើព្រះអរហន្តសុទ្ធតែគ្មានកំហុសឬ ? ព្រះអរហន្តអង្គខ្លះនៅតែត្រូវអាបត្តិ ព្រោះមិនទាន់ស្គាល់វិន៍យ ឬ រៀនវិន័យមិនច្បាស់ស្រាប់តែអស់កិលេសរលីងធេងពីខ្លួន ។ កំហុសគឺកើតពីកិលេស កើតពីចិត្តអាក្រក់ ការអស់កិលេសគឺមិនអាចសាងកំហុសបានទេ ប៉ុន្តែវិន័យគឺជារឿងផ្សេងមួយទៀត អរហន្តខ្លះនាំគេធ្វើខុសវិន័យ ខ្លះអាចនាំខុសសឹងតែដល់បរាជិកផងក៏មាន ក៏ប៉ុន្តែលោកគ្មានចេតនាប្រឆាំងនឹងព្រះវិន័យឡើយ ។ អរហន្តខ្លះឈ្លោះគ្នា ប៉ុន្តែមិនមែនឈ្លោះដោយសារតែលាភសក្ការៈនិងកិត្តិយសអ្វីនោះទេ គឺបែកបាក់ព្រោះជាប់ប្រកាន់ក្នុងធម៌តែប៉ុណ្ណោះ ។ អរហន្តខ្លះលោកធ្លាប់សន្សំឧប្បនិស្ស័យ ក្នុងការសិក្សាធម៌វិន័យនិងអភិធម្មមកពីជាតិមុនៗ នៅពេលអស់កិលេស ស្រាប់តែព្រះធម៌៨៤០០០ផុសឡើងក្នុងចិត្ត ដោយមិនចាំបាច់សិក្សាផងក៏មាន អង្គខ្លះផុសអភិធម្មឡើងក្នុងចិត្តរហូត៥ព្រះពុទ្ធក៏មាន ។ អ្វីដែលសំខាន់យើងត្រូវបង្អោនចិត្តទៅគោរពព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ កុំបីមានការប្រមាទឲ្យសោះ ទោះបីយើងធ្វើតាមធម៌វិន័យមិនបានក៏ដោយ ! ។

