អបរិហានីយធម៌ទាំង៧

T
titsina

ក្នុងអបរិហានីយធម៌ទាំង៧ប្រការព្រះពុទ្ធសម្តែងថា ត្រូវមានការប្រជុំគ្នារឿយៗ គឺត្រូវជជែកវែកញែកសួរហេតុផលគ្នាដើម្បីជំរះក្តីសង្ស័យ មិនត្រូវដេកគិតតាមតែគំនិតខ្លួនឯងនោះទេ ការតមសម្តីគ្នាគឺជាការផ្តាច់ទំនាក់ទំនង វានាំឲ្យកើតជាបញ្ហាដ៏ធំបាន សូម្បីក្នុងគ្រួសារ កន្លែងការងារ ឬ ក្នុងសង្គមជាតិក៏ដោយ ។ ទស្សនៈកំសាន្តចិត្ត !
១- រៀនច្រើនក្លាយជាឆ្កួតវាកំរមាន តែបើខ្ជិលរៀន ក្លាយជាកញ្ជះគេទល់ថ្ងៃស្លាប់ទើបសំបូរ ! ។
២- រៀនពូកែមានកិត្តិយសតែម៉្យាងតែបើជីវិតគ្មានក្តីសុខមិនដឹងជារៀនដើម្បីអ្វី ? ។
៤- គ្មានអ្នកណាកំណត់អនាគតបានក្រៅតែពីខ្លួនឯងទេ ! ។
៥- ជីវិតគឺជាការដើរផ្លូវ បើគេមិនរៀនទេ ដើរមិនដល់គោលដៅឡើយ ។
៦- រៀនយល់ដឹងពីខាងក្រៅ និងរៀនយល់ដឹងពីខាងក្នុងមានតំលៃដូចគ្នា រៀនពីខាងក្រៅជាមធ្យោបាយក្នុងការរស់នៅ រៀនពីខាងក្នុងគឺដើម្បីក្តីសុខ។
៧- រៀនធ្វើអីក៏បាន សុំតែជាមនុស្សល្អ កុំបំផ្លាញប្រទេសជាតិទៅបានហើយ។
៨- ដោយសារចំណេះដឹងគេអាចដណ្តើមអ្វីៗបានសព្វគ្រប់ តែគេមិនអាចគ្រប់គ្រងវាបានទេ ។
៩- ធ្វើអ្វីដែលខ្លួននឹកថា បានធ្វើហើយសប្បាយចិត្ត ធ្វើទៅចុះ ! ប៉ុន្តែកុំសប្បាយខ្លួនឯងឲ្យអ្នកដទៃកើតទុក្ខ ! ។
១០- ប្រុសសាវ៉ាជាមួយស្រីជារឿងធម្មតា សំខាន់តើស្រីនោះវាងាយប៉ុណ្ណា ?ហើយបើដឹងថាមនុស្សប្រុសចិត្តប្រែប្រួល ហេតុអីយើងមិនចេះគ្រប់គ្រងគេឲ្យបាន ? ដឹងតែពីទាមទារចិត្តស្មោះ មិនប្រឹងស្វែងរកវិធីធ្វើឲ្យគេស្មោះសោះ ! ។ ក្តីស្រឡាញ់ពេញអំណត់អត់ដូចភ្នំ គ្មានឬស្យាមកលាយឡំ គំគួនគិត ក្តីស្រឡាញ់ពេញលះបង់អស់ពីចិត្ត មិនជំរិតព្រមអាណិតព្រមអភ័យ ។
ក្តីស្រឡាញ់មិនកែប្រែរេទៅណា មិនអាត្មាមិនប្រាថ្នាផលកំរៃ រឹងជំហរយុត្តិធម៌ពេញហឬទ័យ ឧបសគ្គអ្វីក៏ស៊ូក្ស័យការពារគ្នា ។

Comments