វិធីផ្សាយមេត្តាទៅកាន់បុគ្គលដែលកំពុងមានទុក្ខៈ អ្នកផ្សាយគប្បីជាអ្នកមានឈាន កាន់តែខ្ពស់កាន់តែល្អ តំបូងសាងរូបភាពបុគ្គលនោះមានទឹកមុខរីករាយ ហើយនឹកក្នុងចិត្តថា សូមឲ្យសប្បុរសនោះបានជាសះស្បើយពីជម្ងឺ ហូបបានសម្រាន្តលក់ ឬ សូមឲ្យសប្បុរសនោះរួចផុតចាកទុក្ខតាមផ្លូវចិត្ត ។ សម្លឹងរូបភាពក្នុងចិត្តឲ្យមាំហើយបញ្ជាចេញឋាមពលចិត្ត ប៉ុន្តែវាជាការលំបាកចំពោះអ្នកមិនទាន់បានឈាន ព្រោះរូបភាពនោះតាំងនៅមិនបានយូរឡើយ វាបម្លែងជារូបភាពផ្សេងៗទៅវិញ ជាការល្អត្រូវមានឈានចិត្ត។ ខាងវិជ្ជាអំណាចចិត្តក៏គេប្រើបែបនេះដែរ ដូចជាបញ្ជាឲ្យស្រឡាញ់ហើយសូត្របាលីគេ ហៅថាដាក់ស្នេហ៍ជាដើម។

