កិរិយាតាំងនៅជាសុខ

T
titsina

កិរិយាតាំងនៅជាសុខ កិរិយាប្រែប្រួលទៅជាទុក្ខ ការកំណត់ដឹងច្បាស់ជាសុខ ការមិនដឹងច្បាស់ជាទុក្ខ។ សភាពប្រែប្រួលកើតរលត់ប្រព្រឹត្តិទៅមិនទៀងទាត់ គ្មានអ្នកណាអាចដឹងមុនបានឡើយ មិននៅក្រោមអំណាច បង្គាប់បញ្ជាមិនបាន បណ្ឌិតទាំងឡាយមើលឃើញសភាពនេះច្បាស់រមែងរូតរះអប់រំចិត្តចម្រើនបញ្ញាធ្វើនូវទីពឹងរបស់ខ្លួនមិនមានការធ្វេសប្រហែសឡើយ។

Comments