ព្រោះតែក្តីស្រឡាញ់វាចេញទៅក្រៅ

T
titsina

នៅពេលការមិនទុកចិត្តបានកើតឡើង ព្រោះតែក្តីស្រឡាញ់វាចេញទៅក្រៅ !
នៅពេលការមើលងាយមើលថោកបានកើតឡើង ព្រោះតែបញ្ញារវល់ដេកលក់ នៅពេលច្រណែននិន្ទាឈ្នានីសបានកើតឡើង ព្រោះក្តីលោភលន់ជាអ្នកបង្កហេតុ នៅពេលកំហឹងបានកើតឡើង ព្រោះសតិត្រូវភ្លើងឆេះអស់ នៅពេលការគិតវង្វេងរាយមាយបានកើតឡើង ព្រោះចិត្តមិនបានដឹងពីគោលដៅជីវិតច្បាស់ ឲ្យតែបញ្ញានិងសតិនៅផ្ទះបានគត់មុតល្អ នោះទ្វារបង្អួចបើកបិទមានវិន័យបានល្អណាស់ ម្ចាស់ផ្ទះមានក្តីសុខជាមិនខាន ! ។
ឧបាយនៅត្រង់ថា តើគេអាចរក្សាបញ្ញានិងសតិឲ្យនៅគ្រប់គ្រងផ្ទះបានដូចម្តេច ដើម្បីកុំឲ្យវាទៅតាមភ្ញៀវដែលដើរកាត់មុខផ្ទះរាល់ថ្ងៃនោះ ?

Comments