សុភមង្គលគឺជាភាពរីករាយ !

T
titsina

សុភមង្គលគឺជាភាពរីករាយ ! អ្វីដែលធ្វើទៅនាំឲ្យបាត់បង់ភាពរីករាយចូរកុំធ្វើ ។ ត្រូវខិតខំអភិវឌ្ឍផ្លូវចិត្តដើម្បីចេះរីករាយជាមួយជីវិតខ្លួនឯង រីករាយជាមួយបរិដ្ឋានជុំវិញខ្លួន លុបចោលការទើសចិត្ត លុបចោលកំហឹងក្រោធ ការចងអាឃាតព្យាបាទ សមាធិគឺជាមធ្យោបាយតែមួយគត់ក្នុងការផ្លាស់ប្តូរជំរៅចិត្ត ដើម្បីឈានឆ្ពោះទៅកាន់ផ្លូវជីវិតមួយដែលល្អប្រសើរជាងមុន ។ ប៉ុន្តែសួរថា តើមនុស្សទាំងអស់ សុទ្ធតែអាចធ្វើសមាធិបានទាំងអស់គ្នាឬ ? សាកមើលមួយខែសិនទៅ យ៉ាងហោចណាស់ ក៏ចេះតាមមើលចិត្តគិតដែរ ។

Comments