សាកល្បងគិតទៅមើលថា តើអ្នកម្តាយជាអ្នកណា?
.ជាម៉ែ
.ជាមេផ្ទះ
.ជាចុងភៅ (មេចង្រ្កាន!)
.ជាគ្រូបង្រៀន
.ជាពេទ្យ
.ជាអ្នកចាំលើកទឹកចិត្ត
.ជាអ្នកបើកឡានជូនទាំងយប់ទាំងថ្ងៃ
.ជាអ្នកនិទានរឿង
.ជាអ្នករៀបចំផែនការ
.ជាអ្នកចាត់ចែងការងារ
.ជាអ្នកតុបតែងផ្ទះ
.ជាសម្លាញ់ដ៏ស្មោះត្រង់ម្នាក់
.ជាសត្រូវអាក្រក់បំផុត(ព្រោះហ៊ានប្រឆាំងមិនឲ្យកូនធ្វើអាក្រក់ដាច់ខាត)។
.ជាអ្នកធ្វើការងារ១.០០០ មួយលានជំពូក...
សរុបមក
.លោកជាមនុស្សខ្លាំងជាងគេ ឆ្លៀវឆ្លាសជាងគេឬធ្វើពលិកម្មច្រើនជាងគេ...
"នោះហើយលោកម្តាយ ។ ចុះលោកឪពុក ?
ជាអ្នកចេញធ្វើការខាងក្រៅមិនខ្លាចនឿយហត់ គាត់ជាទូ ATM ដែលម្តាយនិងកូនអាចចុចលេខដកលុយដោយមិនចាំបាច់ប្រើលេខសម្ងាត់ បើទោះជាទូគ្មានលុយក៏គាត់ញញឹមបន្តិចហើយនិយាយថា សូមចាំមួយភ្លែត ម៉ាសុីនមានវិបត្តិ ! ហើយគាត់លបទៅបង្វិលពីធនាគារផ្សេងៗដាក់ទូមិនឲ្យកូនប្រពន្ធដឹងឡើយ ។ បើទោះជាខ្លួនគ្មានដោះឲ្យកូនបៅ ក៏នៅតែអាចអោបក្បាលកូនផ្ទប់ទៅនឹងដើមទ្រូងជួយឲ្យកូនបានស្រាកស្រាន្តការឈឺចាប់ដែរ ទឹកផ្នែកគាត់ហូរនៅតាមផ្លូវទៅធ្វើការ ព្រោះតែករុណាកូនប្រពន្ធ ដល់កន្លែងធ្វើការតែងប្រាប់ខ្លួនឯងរឿយៗថា អញដួលមិនបានទេ ! ព្រោះមានមនុស្សដែលស្រឡាញ់នឹងត្រូវការអញច្រើននាក់ណាស់ ! នេះហើយលោកឪពុក ។ សត្វលោកតស៊ូដើម្បីសម្តែងរឿងឲ្យសមរៀងៗខ្លួន សូមកុំបំផ្លាញគ្នាឲ្យសោះ ! បើមិនបានជួយអីគ្នាទេ សូមកុំធ្វើឲ្យគ្នាមានការឈឺចាប់អី ជីវិតគ្រប់គ្នាគួរករុណាណាស់ !

