គ្មាននរណាម្នាក់ក្នុងចំណោមពួកយើងបានរស់រហូតនោះទេ ហេតុនេះចូរកុំស្អប់គ្នាតាមតែចិត្តគិតឲ្យសោះ ! ។ សីុអាហារឆ្ងាញ់ ដើរក្រោមកំដៅថ្ងៃ លោតហែលលេងក្នុងសមុទ្ទ និយាយតែពាក្យពិត ថែរក្សាបេះដូងឲ្យបានល្អ កុំទៅរវល់នឹងការចង់គ្រប់គ្រងគ្នា ធ្វើតែអំពើសប្បុរសធម៌ជាលំអចិត្តនៅពេលស្លាប់ ជីវិតវាគ្មានអ្វីឲ្យសប្បាយលើសពីនេះទៀតទេ ! ។ជីវិតមនុស្សខ្លីណាស់ ! កុំយកពេលចងចាំរឿងអត់ប្រយោជន៍ឲ្យសោះ ដោះស្រាយបញ្ហារួចស្រេចហើយ ច្រកវាចូលក្នុងថង់មួយ ហើយចោលទៅក្នុងធុងសម្រាមឲ្យផុត ព្រោះវាជារបស់ដែលគ្មានតំលៃអ្វីទៀតទេ វាជាថង់ដែលទទេរស្អាតតែប៉ុណ្ណោះ ! ។

