គួរអានសៀវភៅឲ្យកូនស្តាប់

T
titsina

គួរអានសៀវភៅឲ្យកូនស្តាប់ ទោះបីជាគេមិនទាន់យល់ពីពាក្យពេចន៍ក្តីធ្វើយ៉ាងនេះ នឹងបង្រៀនពួកគេឲ្យផ្សារភ្ជាប់សៀវភៅទៅជាមួយនឹងសេចក្តីស្រឡាញ់និងមនោសញ្ចេតនា...រវាងពួកគេនិងមាតាបិតា បងប្អូន សាច់ញាតិ មិត្តភក្តិ...ពិសេសមោទនាភាពគ្រួសារនិងមោទនភាពជាតិ។ កាដូដ៏ពិសេសថ្លៃថ្លា គឺចំណង់ក្នុងការអាន
ចំណង់ក្នុងការអានពិតជាអស្ចារ្យណាស់ ពិតជាធ្វើឲ្យយើងរំភើបរីករាយ ...ព្រមទាំងផ្តល់ចំណេះដឹងឲ្យយើង ធ្វើឲ្យយើងស្គាល់ពិភពលោកខាងក្រៅ ទទួលបានបទពិសោធន៍ដ៏ទូលំទូលាយ...មិនតែប៉ុណ្ណោះ ជាពន្លឺដែលបំភ្លឺលោករបស់យើងឲ្យភ្លឺថ្លាពីខាងក្នុងមក...។

Comments