មានបុរសម្នាក់ឃើញបុរសម្នាក់ទៀតពិការដើរដូចគេរាំ ទប់សំណើចមិនបានក៏ផ្ទុះសំណើចម៉ាចាស់ដៃ គាត់ហៅថា បុរសដីស្មើដើររលាក់ ! ។គាត់សួរថា ជាតិមុនឯងបានធ្វើកម្មអី បានជាកើតមកដូច្នេះ? បុរសពិការសើចហើយតបថា ពិការរាងកាយមិនអីទេ កុំតែពិការខួរក្បាល បើពិការខួរក្បាលអាហ្នឹងបានហៅថាចប់មែន!។ខ្ញុំនៅមានផ្នែកខ្លះនៃរាងកាយសំរាប់ថែរក្សា ហើយព្យាយាមអភិវឌ្ឍវាឲ្យបានល្អ គឺអាចរស់នៅបានតើ ! បើមិនបានអាណិតខ្ញុំទេ សូមកុំមកសើចចំអកឲ្យខ្ញុំទៅបានហើយ ។ប៉ុន្មានថ្ងៃក្រោយមក ស្រាប់តែបុរសគ្រប់លក្ខណះមានគ្រោះថ្នាក់ចរាចរសន្លប់ ហើយពិការលើកដៃជើងមិនរួច ទើបនឹកដល់ពាក្យសំដីបុរសពិការ ។ថ្ងៃមួយបុរសពិការបានមកសួរសុខទុក្ខ ហើយនិយាយថា គិតទៅខ្ញុំគួរឲ្យសរសើរសំណាងខ្លួនឯងដែរ ដោយសារតែពិការទើបមិនបានជួបគ្រោះថ្នាក់ចរាចរដូចគេ សព្វថ្ងៃខំរក្សាតែសីល ហើយអធិដ្ឋានចិត្តរំងាប់ពៀរវេរាដែលខ្លួនបានសាង ប្រាថ្នាតែនិព្វានប៉ុណ្ណឹងទៅ តើមានអីត្រូវគិតទៀត ?

