សុជីវធម៌

T
titsina

.ពាក្យដាស់តឿន ក្រែងកូនៗភ្លេច អានអោយចប់សិនទៅ !
* កុំហៅទូរសព្ទទៅគេលើសពីពីរដង ព្រោះបើគេអាចទទួលបាន នោះគេទទួលហើយ
* ត្រូវសងប្រាក់ ឬ របស់ដែលអ្នកខ្ចីគេ ឲ្យបានមុនពេលកំណត់
* នៅពេលដែលត្រូវបានគេអញ្ជើញទៅពិសាអាហារ អ្នកមិនត្រូវហៅអាហារដែលថ្លៃទេ
* កុំសួរគេថា តើគេបានរៀបការ ...មានកូន ...មានទិញផ្ទះហើយឬនៅ... ព្រោះវាមិនមែនជាបញ្ហាដែលពាក់ព័ន្ធនឹងអ្នទេ
* ត្រូវទប់ទ្វារឲ្យចំហ ក្រោយពីអ្នកបើកចូលរួចហើយ ទោះបីជាអ្នកចូលតាមក្រោយអ្នក​ គឺជាក្មេង ចាស់ ប្រុសឬស្រីក៏ដោយ
* បើអ្នកជិះតាក់សុី ឬ ទទួលទានអាហារ ហើយមិត្តជាអ្នកចេញប្រាក់ អ្នកត្រូវចេញម្ដងវិញ នៅពេលបន្ទាប់
* ត្រូវទទួលយកទស្សនៈរបស់អ្នកដទៃដែលយល់ថា វាជាលេខ9 ទោះបីជាអ្នកយល់ថា វាជាលេខ6 ក៏ដោយ
* ត្រូវសរសើរគេនៅទីសាធារណៈ តែរិះគន់នៅកន្លែងស្ងាត់កំបាំង
* បើគេឲ្យអ្នកមើលរូបក្នុងទូរសព្ទ កុំអូសវាទៅឆ្វេងឬស្ដាំឲ្យសោះ ព្រោះវាអាចមានរូបអាថ៌កំបាំងដែលអ្នកមិនត្រូវឃេីញ
* បើគេមិនសូមយោបល់ពីអ្នកទេ​ នោះអ្នកត្រូវនៅស្ងៀម
* ត្រូវគោរពអ្នកសម្អាតអនាម័យ​ ឲ្យដូចជាអ្នកបានគោរពមេរបស់អ្នក
* ត្រូវដោះវ៉ែនតាការពារពន្លឺចេញ នៅពេលដែលអ្នកនិយាយជាមួយគេ ព្រោះវាជាការគោរព ហើយកែវភ្នែករបស់អ្នកបង្ហាញនូវភាពស្មោះត្រង់។

Comments