ទស្សនៈនិងទិដ្ឋិ !

T
titsina

ទស្សនៈនិងទិដ្ឋិ !
១- ធម្មជាតិអាចអត់មនុស្សបាន តែមនុស្សមិនអាចអត់ធម្មជាតិបានទេ ការដើរកំសាន្តនៅក្នុងព្រៃធ្វើឲ្យរាងកាយស្រូបយកឋាមពលបរិសុទ្ធពីធម្មជាតិមកបំពេញក្នុងរាងកាយ ហើយបញ្ចេញឋាមពលក្រខ្វក់ពីរាងកាយទៅក្នុងធម្មជាតិវិញ មនុស្សមិនអាចកាត់ផ្តាច់ជីវិតពីធម្មជាតិបានទេ ។ អ្នកខ្សោយសួត ខ្សោយបេះដូងគេរៀបចំកន្លែងសម្រាកនៅក្បែរជើងភ្នំ(Sanatorium)ខ្យល់សំបូរអុកសុីហ្សែនទើបរស់បានយូរ ។ ការសម្រាកក្នុងសមាធិស្តាប់សម្លេងធម្មជាតិបានមួយម៉ោង កោសិកាក្មេងជាងអ្នកមិនបានសម្រាកដល់ទៅ៥០០ម៉ោង ហើយមានលទ្ធភាពជួសជុលការបែកបាក់ឌីអីនអេការពារជំងឺមហារីកបានទៀតផង នេះជាសារៈសំខាន់រវាងធម្មជាតិនិងមនុស្ស ។
២- លោកនេះងងឹតគ្រប់ទីកន្លែង ចូរស្វែងរកពន្លឺនៅក្នុងខ្លួនអ្នកចុះ ! ចូរបង្រៀនខ្លួនឯងឲ្យធ្វើអំពើល្អរហូតដល់ទីបញ្ចប់ ដាំបណ្តុះសប្បុរសធម៌ក្នុងជីវិតសន្តិភាព និង សេចក្តីស្រឡាញ់គ្មានព្រំដែន អ្វីដែលទទួលបានមកវិញគឺជាការគោរពស្រឡាញ់នេះឯង ។ បើចង់ធ្វើខ្លួនជាមនុស្សល្អ ចូរកុំប្រៀបខ្លួនជាមួយមនុស្សអាក្រក់អី សភាវៈអាក្រក់ខ្លះគ្មានថ្ងៃផ្លាស់ប្តូរបានទេ ។
៣- បើចង់ស្វែងរកសន្តិភាពពិតប្រាកដ គេមិនចាំបាច់មានខ្លួនស្វែងរកទេ មនុស្សល្ងង់ខ្លះចូលព្រៃយកខ្លួនទៅតាមហើយពោលប្រាប់គេថា កំពុងតែស្វែងរកភាពអត់ខ្លួន ។

Comments