អំណាចទាំង៣កំណត់ភ័ព្វវាសនាមនុស្សៈ
១- អំណាចនៃទំលាប់ៈ នេះជាអំណាចកំណត់ភាពស្លាប់រស់របស់វាសនាមនុស្សគ្រប់គ្នា បើគ្រួសារបណ្តុះបណ្តាលឲ្យមានទម្លាប់ល្អតាំងពីតូច រួចហើយខ្លួនឯងស្រឡាញ់ទម្លាប់ល្អនោះគេនឹងក្លាយជាមនុស្សខ្លាំង(មិនខ្ជិលច្រអូស រស់នៅស្អាត អាកប្បកិរិយាថ្លៃថ្នូរសុភាពរាបសារ មានភាពអំណត់តស៊ូព្យាយាម) បើគេជ្រើសយកទម្លាប់អាក្រក់ គឺជាភាពងាយស្រួលតែទទួលបានផលអាក្រក់(ខ្ជិលច្រអូស គ្មានការតស៊ូព្យាយាម សេពគ្រឿងស្រវឹង លេងល្បែងពាលា មួយជីវិតជួបតែភាពក្រីក្ររហេមរហាមលិចអណ្តែត) ។
២- អំណាចនៃវិន័យៈ រស់នៅមានវិន័យ ម៉ត់ចត់ថ្លៃថ្នូរ ជោគជ័យក្នុងជីវិតទាំងអស់សុទ្ធតែមានវិន័យជាមូលដ្ឋានគ្រឹះ ជីវិតត្រូវមានវិន័យ វិន័យបុគ្គល វិន័យគ្រួសារ វិន័យការងារ នាំឲ្យមានការគោរពខ្លួនឯងនិងគោរពអ្នកដទៃ ។ វិន័យនាំឲ្យមានភាពថ្លៃថ្នូរដែលជាគុណធម៌ចំបងមួយរបស់មនុស្ស ទម្លាប់នាំឲ្យមានវិន័យ វិន័យនាំឲ្យមានការប្រុងប្រយ័ត្ន មិនសប្បាយភ្លេចខ្លួន ។
៣- អំណាចនៃភាពរវល់ៈ រវល់ធ្វើការដែលមានប្រយោជន៍មិនឡេះឡោះ ភាពរវល់នាំឲ្យភ្លេចគិតរឿងអាក្រក់ ដែលផ្នែកវេជ្ជសាស្ត្រផ្លូវចិត្តយកទៅអនុវត្តចំពោះជំងឺគិតច្រើនទទួលបានជោគជ័យយ៉ាងខ្លាំង ភ្លេចរឿងកង្វល់ផ្សេងៗ ខ្វល់ពីរឿងភ័យខ្លាចស្លាប់របស់មនុស្សចាស់ (មនុស្សចាស់មួយចំនួនធំម៉្ងៃៗគិតតែពីរឿងភ័យខ្លាចស្លាប់) ឈប់ដេកយូរពេក ពេលស្លាប់ទៅយើងគង់តែបានដេករហូតហើយ ! ក្រោកឡើងធ្វើសមាធិ វិបស្សនា ហើយហាត់ប្រាណ រួចចេញដើរជួយសង្គម ! សុទ្ធតែជាវិធីធ្វើខ្លួនឲ្យរវល់ តែកុំភ្លេចរវល់សម្រាកផង ! ។

