ឲ្យចេះស្គាល់ពីតំលៃខ្លួនឯង

T
titsina

១- ចូរឲ្យអភ័យដល់អ្នកដទៃ តែកុំឲ្យអភ័យដល់ខ្លួនឯងឲ្យសោះ !
២- សេចក្តីស្រឡាញ់អ្វីស្មើដោយសេចក្តីស្រឡាញ់ខ្លួនឯងមិនមាន !
៣- សេចក្តីទីពឹងដ៏ប្រសើរ ក្រៅអំពីទីពឹងខ្លួនឯងមិនមាន !
ពុទ្ធដីកាទាំងនេះ ព្រះមានព្រះភាគបានដាស់តឿនយើងគ្រប់គ្នាឲ្យចេះស្គាល់ពីតំលៃខ្លួនឯង ប៉ុន្តែការដែលមនុស្សស្រឡាញ់ខ្លួន តែងតែកាន់ជើងខ្លួនឯង មើលឃើញតែតំលៃខ្លួនឯង ដែលនាំឲ្យមានកំហុស ហើយព្យាយាមលាក់បាំងកំហុសទាំងនោះថែមទៀតផង ។ នៅពេលខ្លួនបានធ្វើការអ្វីបន្តិចបន្តួច ចង់ឲ្យអ្នកដទៃទទួលស្គាល់ ចង់បានមុខមាត់ចង់ឲ្យគេសរសើរ ផ្ទុយទៅវិញបើបានធ្វើអ្វីមិនល្អ ធ្វើរឿងអាក្រក់ ត្រឡប់ជាមិនចង់ទទួលកំហុស ហើយព្យាយាមលាក់បាំឬការពារកំហុស ថែមទាំងគុំគួនតាមសងសឹកអ្នកណាដែលហ៌ានរិះគន់ពីកំហុសរបស់ខ្លួនទៀតផង ទើបព្រពុទ្ធទ្រង់មិនឲ្យអភ័យដល់កំហុសខ្លួនឯង ឬ មិនឲ្យលើកលែងទោសឲ្យខ្លួនឯង គឺសម្តែងការទទួលស្គាល់កំហុសរួចហើយ ត្រូវកែប្រែចេញ ! ។ មនុស្សល្ងង់តែងបិទបាំងការពារកំហុស មនុស្សឆ្លាត ក្លាហានក្នុងការទទួលកំហុសហើយកែប្រែ ! ។

Comments