សុភាពបុរសគប្បីរក្សាខ្លួនដោយកិច្ច៦យ៉ាងៈ
១-កុំទៅកាន់ទីដែលមានស្រ្តីចរិតមិនល្អ (ពេស្យាចារ)
២-កុំទៅកាន់ទីកន្លែងមានការផឹកសុីគ្រឿងញៀនស្រវឹងនិងការច្រៀងរាំឡេះឡោះ។
៣-កុំដើរជាមួយក្រមុំសៅកែនិងស្ត្រីមេម៉ាយនៅវ័យក្មេងនៅវេលាយប់ឬទៅកាន់ទីមិនគួរទៅ។
៤-កុំទៅកាន់ទីលេងល្បែងភ្នាល់ និងល្បែងពាលាគ្រប់យ៉ាង
៥-កុំមើលរូបមិនគួរមើល រូបនាំឲ្យចិត្តរាយមាយ
៦-កុំស្តាប់ពាក្យឥតប្រយោជន៍ ពាក្យមិនបានការនិងពាក្យនាំឲ្យកើតរាគៈ តណ្ហា ។
កាលបើស្វែងរកវិជ្ជាដាក់ខ្លួនបានហើយ ត្រូវចេះរក្សាខ្លួនជាបន្តទៀត ដើម្បីឈានទៅដល់ការកសាងគ្រួសារ ពេលកសាងគ្រួសារបានហើយត្រូវចេះរក្សាខ្លួនបន្តទៀត ដើម្បីជាកិត្តិយសខ្លួនឯងនិងប្រពន្ធកូន ! តណ្ហាជាធម្មជាតិមិនចេះឆ្អែត ទាល់តែឈប់ទើបឈ្មោះថាឆ្អែត ! ។

