គោរពខ្លួនឯងមួយ គោរពអ្នកដទៃមួយ

T
titsina

គោរពខ្លួនឯងមួយ គោរពអ្នកដទៃមួយ ទទួលខុសត្រូវចំពោះកិច្ចការដែលខ្លួនបានធ្វើមួយ នេះជាភាពមិនចេះចុះចាញ់នៅក្នុងការរស់នៅក្នុងសង្គម ។ ត្រូវចាំថា ពេលខ្លះអន្ទះសារចង់បានដូចចិត្ត ចង់ឲ្យគេធ្វើតាមចិត្ត បានត្រឹមតែដាច់សរសៃឈាមក្នុងខួរក្បាល ស្លាប់មួយចំហៀងខ្លួនឬស្លាប់ទាំងមូលដែលជាភាពអស្ចារ្យនៃសំណាងដ៏អាប់អួរ ព្រោះតែខ្លួនគ្មានការយល់ដឹងតែប៉ុណ្ណោះ ។ សូមកុំឲ្យផលប្រយោជន៍តិចតួចបង្កជាជម្លោះ នាំឲ្យរបួសដល់ទំនាក់ទំនង របួសដល់សុខភាពផ្លូវចិត្តខ្លួនឯងឲ្យសោះ ! « កុំសន្សំរឿង » ។

Comments