កុំដុតខ្លួនឯងលើឆាកជីវិត ! ! !

T
titsina

កុំដុតខ្លួនឯងលើឆាកជីវិត ! ! !
ជីវិតកើតមកមានរយះពេលខ្លីណាស់ ! កុំគិតតែពីចង់បាន ភ្លេចថែទាំវា កុំឲ្យពេលរៀបស្លាប់មិនបានស្គាល់រសជាតិជីវិតនឹងគេឲ្យសោះនោះ ! ។
១- ត្រូវចេះសំរាកលំហែរៈ លោកនេះគ្មានអ្វីសំខាន់ជាងសុខភាពរបស់អ្នកឡើយ។ចូរកុំឲ្យគំនិតរបស់អ្នកបញ្ចុះបញ្ចូលអ្នកថា ការសម្រាកគឺជាអំពើឥតប្រយោជន៍ ឬ ជាភាពខ្ជិលច្រអូសឲ្យសោះ កាលណាអ្នកនៅឆ្ងាយពីការងារបាន ១០ទៅ១៥នាទី អ្នកនឹងមានអារម្មណ៍ស្រឡាញ់ការងារឡើងវិញ ចង់អានសៀវភៅឡើងវិញ ការសំរាកគឺជាការបង្កើតគំនិតឆ្នៃប្រឌិត « ត្រូវសម្រាកភ្លាម បើមានអារម្មណ៍ចង់សម្រាក » ។
២- ត្រូវដេកឲ្យបានគ្រប់គ្រាន់ៈ ការដេកលក់បានស្កប់ស្កល់ គឺជាការទុកពេលឲ្យរាងកាយនិងខួរក្បាលបានជួសជុលនិងសំអាតការខូចខាតឡើងវិញ ។ការដេកមិនគ្រប់គ្រាន់ នាំឲ្យកើតជំងឺលើរាងកាយជាច្រើនមុខ ខ្លះមានដល់ទៅខូចអនាគតបានទៀតផងក៏មាន (ចាំសរសេរជូនតាមក្រោយ កុំឲ្យវែងពេក )។
៣- ត្រូវចេះសុំជំនួយៈ បើកិច្ចការនោះធ្ងន់ពេក អ្នកអាចសុំជំនួយ ឬ រកអានសៀវភៅដើម្បីជួយដោះស្រាយ ។
៤- មានឆន្ទៈដើម្បីលៃតំរូវការងារឲ្យបានល្អ(មួយណាត្រូវធ្វើមុន មួយណាត្រូវធ្វើតាមក្រោយ) កុំចេះតែថែមម៉ោងរហូតធ្លាក់ខ្លួនឈឺ ត្រូវចេះស្តាប់ខួរក្បាលនិងរាងកាយត្អូញត្អែរពីការហត់នឿយ គ្មានអ្វីសំខាន់ជាងសុភមង្គលរបស់អ្នកឡើយ។ ជីវិតបើប្រើប្រាស់បានល្អ រាងកាយអ្នកគឺជារថយន្តដ៏មានឋាមពល។
៥- ហូបអាហារដែលមានជីវជាតិគ្រប់គ្រាន់ៈរថយន្តទៅមុខបានព្រោះសាំង មនុស្សគ្មានកម្លាំងព្រោះអាហារ បើហូបបានគ្រប់គ្រាន់ហើយសូម្បីតែដំរីដេញក៏រត់មិនទាន់យើងដែរ ។

Comments