ពាក្យថាទទេរក្នុងភាសាទូទៅគឺគ្មានអ្វីទាំងអស់ តែក្នុងភាសាធម៌ ទទេរឬសុញ្ញតា គឺមានអ្វីគ្រប់យ៉ាងតែវាគ្មានខ្លួនឯងទេ វាពឹងអាស្រ័យគ្នាទៅវិញទៅមកទាំងអស់(Relativity) ។ ចំណែកវិទ្យាសាស្ត្រពាក្យថាទទេរក៏មិនមែនសូន្យសុងដែរគឺជាឋាមពល(អ្វីៗធ្វើពីអាតូម ប៉ុន្តែអាតូមវាមានចន្លោះលំហរ៩៩,៩៩% ហើយស្នូលរបស់វាធ្វើពីប្រូតុង ដែលជាឋាមពលទទេរដែរ អេឡិចត្រុងក៏ទទេរ ណ្វៃយ៉ូក៏ទទេរ ) ។ បញ្ញត្តិនិងបរមត្ថគឺអាស្រ័យគ្នា គេមិនអាចគិតតែបញ្ញត្តិ ឬ គិតតែបរមត្ថសុទ្ធបានទេ ត្រូវអាស្រ័យលើទីតាំងចិត្តក្នុងភូមិណាមួយនៃលោកទាំងបី ។

