ចិត្តរបស់អ្នកគឺជាឋាមពលម៉ាញ៉េទិច ដែលមានអំណាចអាចស្រូបចូលនិងផ្សាយចេញ ហេតុនេះបើអ្នកគិតតែរឿងសុខសប្បាយ រឿងរីករាយ វានឹងស្រូបយកតែរឿងរីករាយសុខសប្បាយមកឲ្យអ្នក ផ្ទុយទៅវិញបើគិតតែរឿងទុក្ខលំបាក រឿងសោកសៅ វាស្រូបយកតែរឿងទុក្ខព្រួយនិងការលំបាកមកឲ្យអ្នក ។ សុខទុក្ខរបស់អ្នកគឺឋិតនៅលើការគិតរបស់អ្នកទាំងអស់ គ្មានអ្នកណាយកទុក្ខព្រួយមកឲ្យអ្នកបានទេ បើអ្នកមិនទទួលទេនោះ !

