ហេតុផល 7 យ៉ាងដែលសង្គមបានបង្រៀនខ្ញុំ៖
1-កុំតវ៉ាជាមួយមនុស្សអត់ប្រយោជន៍ បានត្រឹមតែធ្វើអោយអ្នកខាតពេល ខូចឈ្មោះ ខូចអារម្មណ៍
2-ខ្លាចអីធ្វើហ្នឹង អ្នកនឹងដឹងថា វាគ្មានអ្វីគួរអោយខ្លាចទេ
3-កុំជឿរឿងខ្សែ ខ្សែដែលមាំជាងគេគឺខ្លួនឯង បើអ្នកមិនខ្លាំង ស្គាល់អ្នកខ្លាំងក៏អត់ប្រយោជន៍ដែរ
4-កុំមើលងាយអ្នកណាម្នាក់ គេមិនបញ្ចេញមិនប្រាកដថាគេមិនចេះទេ
5-ពេលដែលអ្នកកំពុងតែយ៉ាប់បំផុត សូមងាកមើលមនុស្សដែលយ៉ាប់ជាងអ្នក
6-គេចង់អោយអ្នកល្អ តែគេមិនចង់ឃើញអ្នកល្អជាងគេទេ
7-បើអ្នកមិនលោភលន់ទេ គ្មានពីណាអាចបោកអ្នកបានឡើយ។

