ចុងបញ្ចប់នៃជីវិតខ្លួនឯង

T
titsina

 ទេវទត តាមចងពាព្រះពុទ្ធរហូតដល់ចុង បញ្ចប់នៃជីវិតខ្លួនឯង (ព្រះធរណីស្រូប) ទើបទទួលស្កាល់ថាខុស ហើយ បានទទួលយកគុណព្រះពុទ្ធព្រះធម៍ព្រះសង្ឃជាទីពឹងក្នុងពាក្យចុងក្រោយ ។ តើកំលាំងនៃទោសះ ពឹតជានាំអោយមានការចងកំហឹងហើយនាំអោយមានការសំរេចប្រាថ្នាយ៉ាងជាក់មែនដែរឬទេ? ព្រោះទេវទតតែងមានកំហឹងបានប្រាថ្នាតាមចងពាជាមួយព្រះពោធិសត្វគ្រប់ជាតិ ទាំងព្រះអង្គមិនដែលប្រាថ្នាការតបត។ សូមជូនពរលោកគ្រូសុខភាពល្អ !
សាធុ ៗ កម្លាំងឋាមពលចិត្តកើនឡើងតាមខណៈចិត្ត ការគិតឲ្យថ្នាំងថ្នាក់ចិត្តជាបដិឃៈ គិតរួចហើយចប់ នៅត្រឹមតែជាការគិតមិនល្អទេ ដល់តែគិតឲ្យក្តៅក្រហាយជាទោសៈចិត្ត ជាអកុសលមូលដែលឲ្យផលក្នុងប្បវត្តិកាល(ពេលមានជីវិតរស់នៅ) ដល់តែគិតព្យាបាទចង់ឲ្យគេវិនាស ហើយវាចាផង ធ្វើសកម្មភាពផង ជនកកម្មបានបង្កើតជាពៀរវេរាតជាតិតភពផង ។

Comments