សេចក្តីសង្ស័យគឺជាមោហៈមូលចិត្

T
titsina

សេចក្តីសង្ស័យដែលរារាំងក្នុងកិច្ចបដិបត្តិព្រះធម៌មិនឲ្យកុសលធម៌ចម្រើនឡើងៈ
១- សង្ស័យពីព្រះពុទ្ធ(មិនដឹងជាមានព្រះពុទ្ធឬអត់ គុណសម្បត្តិដប់យ៉ាងរបស់ព្រះពុទ្ធមិនដឹងជាពិតឬមិនពិត ?) ។
២- សង្ស័យក្នុងព្រះធម៌(គុណសម្បត្តិ៩យ៉ាងរបស់ធម៌មិនដឹងមានពិតឬទេ បដិបត្តិធម៌សង្ស័យថាគ្មានផល)។
៣- សង្ស័យចំពោះព្រះសង្ឃៈ មនុស្សប្រហែលមិនអាចធ្វើបានទេ ព្រោះមនុស្សសុទ្ធតែលាក់ពុតត្បុត ។
៤- សង្ស័យក្នុងត្រៃសិក្ខា សីល សមាធិ បញ្ញា មិនដឹងជាធ្វើបានការអី មិនដឹងបានផលអី ។
៥- សង្ស័យខន្ធ៥ មិនដឹងថា ស្លាប់ហើយកើតទៀតឬអត់ផង មិនដឹងថាជាតិមុន ជាតិក្រោយមានឬអត់ផង ។
៦- សង្ស័យថា ធម៌បដិច្ចសមុប្បាទ អរិយសច្ចៈ៤ ត្រៃល័ក្ខណ៍អីជាដើមនេះមិនដឹងថាពិតឬអត់ទេ ? ជាដើម ។ សេចក្តីសង្ស័យគឺជាមោហៈមូលចិត្ត ឧបេក្ខាសហគតំ វិចិកិច្ឆាសម្បយុត្តំ ដៃគូវាគឺអវិជ្ជា ដែលត្រូវកំចាត់ដោយការសិក្សាឲ្យកើតបញ្ញានិងសតិនេះឯង ។ បើវិចិកិច្ឆានៅមាន ការបដិបត្តិធម៌មិនរីកចម្រើនទៅមុខឡើយ !

Comments