នៅពេលដែលអ្នកភ្ញាក់ឡើង

T
top-share

នៅពេលដែលអ្នកភ្ញាក់ឡើង អ្នកមិនដែលវិនិច្ឆ័យទៅលើការដេករបស់អ្នកទៀតទេ ! សេចក្តីនេះយ៉ាងណា មនុស្សក្រោយពីចេះកែប្រែកំហុសហើយ ឬ ក្រោយពីចេះធ្វើការងារត្រឹមត្រូវហើយ គេមិនត្រូវយករឿងខុសឆ្គងមកគិតម្តងទៀតឡើយ ! កុំវិនិច្ឆ័យមនុស្សព្រោះតែអតីតកាលរបស់គេ ! ។ ក៏ប៉ុន្តែ នៅមានមនុស្សខ្លះ ដែលនៅតែលាប់ឡើងវិញនូវអំពើអាក្រក់ដែលខ្លួនចូលចិត្តខ្លាំងពេក ឧ ស្រី ស្រា ល្បែង លួច កុហក ...។ល។ បើបានក្លាយជាមនុស្សល្អហើយ មិនត្រូវរំលឹករឿងចាស់ឡើងវិញជាដាច់ខាត ទីមួយគឺកាន់តែគិតនាំឲ្យកាន់តែចង់ ! ទីពីរ ការគិតម្តងជវនវិថីនឹងសោយអារម្មណ៍៤៥ ០០០០ដង នាំឲ្យកម្លាំងកម្មចាស់កាន់តែអូសបន្លាយវែងតជាប់រាប់ជាតិផង និង ផលកម្មអាក្រក់ងាយចេញមុខឲ្យផលផង ។ ទាល់តែហ្វឹកហាត់ចិត្តឲ្យអស់ការប្រកាន់ក្នុងអារម្មណ៍ ដូចជាព្រះអង្គុលីមាលទើបចំហាយកម្មលែងឲ្យផលបាន ។

Comments