សប្បុរស

T
top-share

អ្នកមានបុណ្យចាស់បានសន្សំទុកមកហើយ គ្រាន់តែបានអង្គុយជិតសប្បុរស សូម្បីតែមួយរំពេចរមែងបានយល់ធម៌យ៉ាងឆាប់រហ័ស បុគ្គលមិនមានបុណ្យចាស់ សូម្បីបាននៅជិតសប្បុរសអស់មួយជីវិត ក៏មិនដឹងរសធម៌ថាជាអ្វី ដូចវែកនៅក្នុងឆ្នាំងមិនដឹងនូវរសសម្ល គួរឲ្យករុណាជាពន់ពេក ។ មាតាបិតា គប្បីព្យាយាមដាំពួជសម្មាទិដ្ឋិដល់កូនចៅ ព្រោះជាផ្លូវរួចចាកទុក្ខ ។ យើងមកកាន់លោកនេះ នាំគ្នាគិតថា ដូចជាបានអីពីលោកនេះទៅ តែខ្លឹមសារពិតគឺយើងមកដើម្បីសិក្សាពីលោកនេះ ដើម្បីបានរួចខ្លួនពីអន្លុងភពតែម៉្យាងគត់ ។

Comments