ការអប់រំរបស់ពុទ្ធសាសនាទាំង៨៤០០០ធម្មក្ខ័ន្ធ គឺសំដៅទៅលះការមានះប្រកាន់តែមួយមុខគត់ ! ព្រោះការប្រកាន់នេះហើយគឺជាមូលហេតុនៃសង្គ្រាមនិងជម្លោះទាស់ទែងគ្រប់ទីកន្លែងទាំងអស់ ដោយហោចទៅសូម្បីតែទុក្ខកើតឡើងក្នុងចិត្ត ក៏កើតមកពីការជាប់ប្រកាន់ក្នុងគំនិតខ្លួនឯងទាំងអស់ដែរ ។ សីល សមាធិ បញ្ញា គឺជាកូនសោរចាក់បើកទៅកាន់គំនិតទូលាយមិនជាប់ជំពាក់ក្នុងការមានះប្រកាន់ ។ « ចិត្តដែលបណ្ឌិតទាំងឡាយណា បានអប់រំល្អហើយ ក្នុងអង្គនៃធម៌ ជាគ្រឿងត្រាស់ដឹងទាំងឡាយ ឬបណ្ឌិតទាំងឡាយណា មិនប្រកាន់មាំ ត្រេកអរតែក្នុងការលះនូវសេចក្តីប្រកាន់មាំ បណ្ឌិតទាំងឡាយនោះ ៗ រមែងជាអ្នកអស់អាសវៈ មានសេចក្តីរុងរឿង បរិនិព្វានក្នុងលោក។ »(បិដកភាគ ៥២ ទំព័រ ៤០)

