មធ្យោបាយលះកំហឹងគឺតស៊ូព្យាយាមរហូតដល់អានាគាមិមគ្គកើតឡើងទើបដាច់អស់ជាសមុច្ឆេទ បើមិនទាន់ដាច់អស់ទេ និស្ស័យយក្ស និស័្សយមារ និងផ្លូវទៅនរកនៅតែមានជាធម្មតា ។ ១- ចម្រើនកម្មដ្ឋានមេត្តាភាវនាជាប់ជាប្រចាំ ដើម្បីឲ្យចិត្តត្រជាក់ផង ឲ្យរលត់ទោសៈផង(ចម្រើនធម៌មួយរលត់ធម៌មួយ) ។ ២- ពិចារណាឲ្យយល់ច្បាស់ពីច្បាប់កម្ម សត្វលោកប្រព្រឹត្តិទៅតាមកម្មរៀងខ្លួន មានកម្មជារបស់ខ្លួន គេធ្វើអាក្រក់ដាក់យើងជាកម្មរបស់គេ យើងអាក្រក់តបជាកម្មរបស់យើង ។ ៣- ចម្រើនកម្មដ្ឋានមរណានុស្សតិ ចម្រើនធម្មវិចយៈ(ពិចារណាធម៌ជាប្រចាំ) សេពគប់សប្បុរស ស្តាប់ធម៌ សាកសួរធម៌ ។ ៤- ហាត់ប្រាណកំចាត់អរម៉ូនស្ត្រែស សមាធិរំងាប់អារម្មណ៍ ដំណើរកំសាន្តបន្ធូរបរិយាកាស និងជួយសម្រាលការលំបាកអ្នកដទៃ ។ លោកនេះបើកំហឹងកើតឡើងច្រើននឹងអន្តរាយដោយគ្រឿងស្ត្រាវុធចម្បាំងរាំងជល់ ពិភពលោកនឹងចុះនរកទាំងអស់គ្នា ។

