ម្នាលសមណៈគោតមនេះ

T
top-share

ម្នាលសមណៈគោតមនេះ ដូចជាមិនដឹងវ័យ នៅមិននៅនាំក្មេងតូចៗ(នេនៗ)ស្តាប់ពីបញ្ហាលំបាករបស់ជីវិត(ទុក្ខ) ដែលជារឿងខុសវ័យ គ្នានៅតូចត្រូវការសប្បាយសោះ ! (តាព្រាហ្មណ៍និយាយបណ្តើរជ្រួញចិញ្ចើមដាក់ព្រះពុទ្ធបណ្តើរ)។ព្រះបរមគ្រូលោកញញឹមបន្តិចទើបត្រាស់តបថា៖ ម្នាលព្រាហ្មណ៍ ! រវាងអ្នកស្រេកទឹកពីរនាក់ ម្នាក់មិនទាន់ស្រេកទេ តែជីកអណ្តូងទុកឲ្យហើយ ចាំវេលាស្រេកក៏បានដងផឹកតាមសប្បាយ ឯម្នាក់ទៀតនៅលេងឡេះឡោះចាំដល់ស្រេកខ្លាំងទើបជីកយកទឹកផឹក បណ្តាអ្នកទាំងពីរ តើមួយណាប្រសើរជាង?។រវាងអ្នកដើរពីរនាក់ ម្នាក់គឺជាអ្នកដឹងផ្លូវមុន ហើយម្នាក់ទៀតនៅសប្បាយមិនដឹងផ្លូវអ្វីទាំងអស់ តើមួយណាដើរបានលឿនជាង?។តាព្រាហ្មណ៍ជាមនុស្សមានបញ្ញាឈ្លាសបានស្តាប់ព្រះពុទ្ធដីការួចហើយ បានដល់នូវព្រះរតនៈត្រ័យជាទីពឹងទីរលឹកតទៅលុះអវសានជាតិ ។

Comments