កំសាន្តគំនិត !
ការបាត់បង់សុភមង្គលគឺបណ្តាលមកពីការបាត់បង់តុល្យភាពរវាងភាពរីករាយនិងភាពកំសត់ ! រហូតដល់អ្នកបានជួបសត្វចំលែកដែលមាននៅក្នុងខ្លួនទើបអ្នកដឹងថា វាព្យាយាមសម្លាប់អ្នកគ្រប់វិនាទី ចំណែកអ្នកចេះតែលើកលែងទោសឲ្យវារហូត ព្រោះតែភាពងងឹតនៅក្នុងបេះដូងអ្នក ។ បើចង់សម្លាប់វា អ្នកមិនត្រូវព្រលែងវាឲ្យចេញទៅក្រៅជាដាច់ខាត ត្រូវចងវានឹងស្នឹងដ៏រឹងមាំមួយ នេះហើយទើបជាការងារដ៏ពិតប្រាកដរបស់អ្នក ។ លោកខាងក្រៅងងឹត ក៏ព្រោះតែងងឹតពីលោកខាងក្នុង ធ្វើឲ្យទាំងអស់គ្នារស់នៅក្នុងទ្រុងដែលចំហរទ្វារចេញមិនរួច ។ វាគ្មានបញ្ហាដែលថាជីវិតល្អឬអាក្រក់នោះទេ ឲ្យតែមានការភ្ញាក់រលឹកតាមផ្លូវចិត្ត នោះភាពរីករាយនឹងនៅជាមួយយើងជាប់ជានិច្ច ។ ចាំណា ! មនុស្សក្នុងលោកគ្មានអ្នកណាស្មោះត្រង់ជាមួយអ្នកទេ ក្រៅពីខ្លួនឯង គេម្នាក់ៗស្មោះត្រង់តែជាមួយតំរូវការរបស់គេតែប៉ុណ្ណោះ ! ។

