សម្រាប់មនុស្សស្រី សុំត្រឹមតែអាចត្រួតត្រាលើឥរិយាបទរបស់ខ្លួនឯងឲ្យបានល្អនេះចាត់ទុកថាប្រពៃណាស់ទៅហើយ ! ហេតុអីចាំបាច់ទៅតាមត្រួតត្រាលើមនុស្សប្រុសទៀត ? មនុស្សប្រុសណាដែលល្អចំពោះយើង យើងមិនចាំបាច់ត្រួតត្រាលើគេទេ មនុស្សប្រុសណាដែលមិនល្អជាមួយយើង យើងក៏គ្មានថ្ងៃត្រួតត្រាលើគេបានដែរ ។ ការដណ្តើមគ្រប់គ្រងគ្នា ព្រោះតែយើងមិនទាន់យល់ពីរបៀបប្រើប្រាស់ក្តីស្រឡាញ់ ស្រឡាញ់គឺថែទាំ ស្រឡាញ់គឺលះបង់ ចូលចិត្តគឺគ្រប់គ្រង ត្រូវស្គាល់មនោសញ្ចេតនាទាំងនេះឲ្យបានច្បាស់ ។ ភាពមានះមិនដែលនាំជីវិតឲ្យមានក្តីសុខនោះទេ វាតែងអូសកយើងចេញពីការពិតជានិច្ច វាធ្វើឲ្យយើងក្លាយជាយក្សជាមារនៅក្នុងគ្រួសារ ទីបំផុតសេចក្តីព្រាត់ប្រាសនិរាសគ្នាបានកើតឡើងយ៉ាងងាយ ព្រោះតែយើងមិនចេះពីរបៀបចុះចាញ់ ! ។ សម្រាប់មនុស្សប្រុស ដឹងកិច្ចការរបស់ខ្លួនបានច្បាស់លាស់ហើយ មិនត្រូវមកនៅសន្សំរឿងជាមួយមនុស្សស្រីនោះទេ កុំចំណាយពេលវេលាជាមួយសំភារៈនិងការសប្បាយភ្លើតភ្លើនក្រៅផ្ទះ រហូតដល់គ្មានពេលវេលាសម្រាប់គ្រួសារប្រពន្ធកូន ! ទំរាំដឹងថាស្រីស្រាជាគ្រឿងបំពុល នោះហួសពេលអស់ទៅហើយ ប្រយ័ត្នដេកលើគ្រែពេទ្យបង្ហូរតែទឹកភ្នែកដាក់កូនៗរង់ចាំថ្ងៃស្លាប់ទៅ ! !

