វិធីថែទាំសុខភាពខួរក្បាលៈ រាងកាយរឹងមាំដោយសារការមានចលនា ខួរក្បាលសុខភាពល្អគឺដោយសារយន្តការបីយ៉ាងគឺ
១- ពង្រឹងសមត្ថភាពការចងចាំដោយព្យាយាមសិក្សាអ្វីដែលថ្មី ការអាន ការសន្ទនា ។
២- រក្សាឋាមពលខួរក្បាលៈ ដោយចំណីអាហារបន្លែផ្លែឈើ ហូបទឹកគ្រប់គ្រាន់ឲ្យត្រជាក់ខួរក្បាល ដេកសម្រាកគ្រប់គ្រាន់ ដើរកំសាន្តយកខ្យល់អាកាសតាមវាលស្រែឬព្រៃភ្នំ សមាធិជាប់លាប់ ។
៣- សំអាតអារម្មណ៍អាក្រក់ក្នុងខួរក្បាយៈ ភ្ញាក់ពីដំណេក និងមុនចូលដំណេក ត្រូវចេះធ្វើចិត្តឲ្យជ្រះថ្លាល្អផូរផង់កុំស្តាប់ កុំមើល រឿងអត់ប្រយោជន៍ រឿងនាំឲ្យក្តៅក្រហាយចិត្ត កុំនិយាយអាក្រក់ពីអ្នកដទៃ កុំនៅជិតមនុស្សអវិជ្ជមាន ដែលគ្មានស្មារតីផ្លាស់ប្តូរទំលាប់អាក្រក់ទាល់តែសោះ(ចូលចិត្តសន្សំរឿង យកទុក្ខដាក់ខ្លួន) ។ ព្យាយាមផ្លាស់ប្តូរសៀគ្វីដែលជាផ្នត់គំនិតមិនល្អដោយការពិចារណាច្បាប់ធម្មជាតិ ព្រះពុទ្ធហៅថា វិបស្សនា ដើម្បីឲ្យផ្នត់គំនិតប្តូរទៅកាន់ទិសដៅសន្តិភាពចិត្ត ។ សុខភាពខួរក្បាលគឺជាសម្បត្តិមហាសាលរបស់មនុស្ស ! ដែលមិនមានអ្វីលើសពីសីល សមាធិ វិបស្សនា នេះទេ !

