ជាការមើលឃើញលោកនេះតាមសេចក្តីពិត ហើយមិនហួងហែងទៅនឹងសេចក្តីពិតទាំងនោះ ថាត្រូវតែជាយ៉ាងនេះ ត្រូវតែជាយ៉ាងនោះ សេចក្តីពិតរបស់ជីវិតជាអ្នកគ្រប់គ្រងផ្ទះរមែងមានការទើសទាស់ធុញទ្រាន់នឿយណាយចិត្ត តើគេត្រូវគេចជៀសទៅកាន់ទីណាបើចេតសិក បដិឃៈនិងទោមនស្សវាតាមជាប់ទៅជាមួយចិត្តដូច្នេះ ជីវិតបើជៀសមិនផុតពីការទាស់ចិត្តទេអញ្ចឹងមានតែឈប់ទាស់ហើយមិនចាំបាច់ទៅនៅទីណាឡើយ។សតិប្បដ្ឋានបួនគឺជាការហ្វឹកហាត់ដើម្បីកំណត់ដឹងនិងតាមពិនិត្យចលនាចិត្តចេតសិក ហើយប្រើបញ្ញាដើម្បីគ្រប់គ្រងចិត្តដែលកើតឡើងមិនល្អកុំឲ្យមានការជ្រុលជ្រួសក្នុងអំពើអាក្រក់តែប៉ុណ្ណឹងឯង។យថាភូតញ្ញាណទស្សនះជាការព្រមតាមដំណើរធម្មជាតិ បើទោះជាមានដុំភ្លើងធ្លាក់មកពីលើមេឃ ក៏លោកមិនស្រែកហៅឲ្យគេជួយ អស់យ៉ាងត្រឹមតែលើកដៃសំពះរលឹកដល់គុណព្រះរតនះត្រៃតែប៉ុណ្ណោះ លោកអស់ហេតុរបស់កង្វល់ហើយ!មិនមានបលិពោធក្នុងសន្តានតទៅទៀតទេ សេរីភាពមុនពេលស្លាប់និងសេរីភាពក្រោយពេលស្លាប់លោកបានរកឃើញដោយល្អហើយ៕

