អាកប្បកិរិយាព្រហើនកោងកាច ត្រូវបានព្យាបាលដោយអាកប្បកិរិយាស្លូតបូតសុភាពរាបសារ ! មនុស្សម្នាក់ដែលឈ្លើយព្រហើនដាក់អ្នក មិនមែនមកពីគេមិនល្អនោះទេ ត្រូវប្រុងប្រយ័ត្នព្រោះវាអាចមកពីអ្នក ។ កុំយកពេលវេលាដ៏មានតំលៃទៅគិតស្អប់អ្នកដទៃ យកពេលវេលាដែលមានតំលៃ ទៅធ្វើរឿងមានតំលៃវិញ ! ។ នៅពេលមានទំនាស់ជាមួយនរណាម្នាក់ បើពិនិត្យឲ្យសុីជំរៅទៅ គឺវាមកពីការយល់ឃើញខុសគ្នា(ទិដ្ឋិមានះ) និង ការបញ្ចេញអារម្មណ៍ដាក់គ្នា គឺតាមរយះអាកប្បកិរិយានេះឯង ។ អ្នកណាជាអ្នកយល់ឃើញ ? គឺឧបាទាន ការប្រកាន់ចង់យកឈ្នះចាញ់ ដែលវាបានយកយើងជាអ្នកបំរើសង្គ្រាម បំរើតណ្ហានិងមហិច្ឆតារបស់វាតែប៉ុណ្ណោះ ! មកកាន់ជើងចិត្តស្ងប់វិញ ទើបការរស់នៅមានក្តីសុខជាង ។ នៅពេលមានចិត្តអន្ទះអន្ទែង គេមិនមែនចេះតែអន្ទះអន្ទែងតាមវានោះទេ គេត្រូវគិតរកហេតុផលរបស់វាឲ្យឃើញ រួចត្រូវរំងាប់វាចេញដោយការពិចារណា ។

