តែងរកពេលវេលាសំងំនៅជាមួយខ្លួនឯង គេបិទភ្នែកហើយតាមមើលលំហូរនៃខ្យល់ដង្ហើម បំភ្លេចសេចក្តីត្រូវការនិងចំណង់ផ្សេងៗចោលទាំងអស់ បំភ្លេចទំព័រជីវិតនិងការសម្តែងតួខ្លួនឯងចោល នោះគេនឹងមានពិសោធជាមួយការពិត ចេះបែងចែកអារម្មណ៍ចេញពីចិត្តបានទៀតផង ។ គេផ្តាច់ចំណងចោលទាំងអស់ ព្រោះគេមិនមែនជាម្ចាស់លើរឿងគ្រប់យ៉ាងក្នុងលោកនេះទេ សូម្បីតែការធ្វើជាម្ចាស់លើខ្លួនឯងក៏មានកាលកំណត់ដែរ ។
កម្លាំងអធិដ្ឋានគឺនិយាយទៅកាន់ចក្រវាឡ សមាធិគឺស្តាប់មតិយោបល់ពីចក្រវាឡមកវិញ មនុស្សឆ្លាតស្តាប់សម្លេងខ្លួនឯងរួចហើយកែតំរូវ សមាធិរបស់មនុស្សភាគច្រើនគឺស្តាប់សម្លេងពិភពលោក (នយោបាយ សេដ្ឋកិច្ច ទស្សនៈវិជ្ជាសាសនា រឿងខ្លួនឯង រឿងអ្នកដទៃ ) ទើបរកច្រកចេញពីជីវិតមិនបាន ។

