ការអភិវឌ្ឍឋាមពលចិត្ត !

T
top-share

ការអភិវឌ្ឍឋាមពលចិត្ត !
ក្នុងធម្មជាតិ ចិត្តមានទំនោរ(និន្នាការ)បីប្រភេទៈ
១- ទំនោរទៅខាងល្អៈ មាត្រដ្ឋានវាស់វែងគឺសង្គមចូលចិត្ត ចិត្តប្រភេទនេះច្រើន តែអ្វីដែលចម្លែកគឺមនុស្សបែរជាចូលចិត្តលាក់បាំងចិត្តអាក្រក់របស់ខ្លួនហើយចង់ឲ្យតែគេធ្វើល្អដាក់ខ្លួនទៅវិញ ។ ចិត្តល្អនាំឲ្យមានការគិតល្អ ក្លាហាន ព្យាយាម តស៊ូ អំណត់អត់ធន់ អាណិតស្រឡាញ់ មេត្តាករុណា ចិត្តទូលាយមានការចែករំលែក បញ្ញាផុសឡើងគិតធ្វើតែរឿងល្អ រឿងមានប្រយោជន៍ដល់អ្នកដទៃ ។ ចិត្តដែលមានទំនោរបែបនេះជាចិត្តមានអំណោយទានពីធម្មជាតិ ធ្វើអ្វីបានសម្រេចជោគជ័យ ។
២- ទំនោរទៅខាងអាក្រក់ៈ កាច លោភ កុហក គ្មានភាពស្មោះត្រង់ ចូលចិត្តបោកប្រាស់គុំគួនសងសឹក...។ គេអាចក្លាយជាមនុស្សល្អបានដោយការតាំងចិត្តលះបង់ ក្រោយពីគិតបានយល់ច្បាស់ពីហេតុផលរបស់វា ប្រើចិត្តដាច់ យកចិត្តល្អប្រឆាំងនឹងចិត្តអាក្រក់ ឬ ថែទាំដាំបណ្តុះចិត្តល្អឈប់គាំទ្រចិត្តអាក្រក់ ។ នាំក្មេងឲ្យចេះដាក់ទាន វានឹងធ្វើល្អដាក់អ្នកវិញ នាំក្មេងឲ្យចេះគោរព វានឹងគោរពអ្នកវិញ ។ អ្វីៗនៅលើការយល់ទាំងអស់ ទើបព្រះពុទ្ធព្យាយាមពន្យល់អស់៤៥ឆ្នាំនៃបេសកកម្មជាព្រះពុទ្ធរបស់ព្រះអង្គ ។
៣- ចិត្តមានលំនឹងឬមានតុល្យភាពហៅថាឧបេក្ខាចិត្តៈ ជាចិត្តមានលំនឹងប្រកបដោយសតិនិងបញ្ញា មិនមែនចិត្តហីៗគ្មានខ្វល់គ្មានសតិដឹងនោះទេ ។ ចិត្តប្រភេទនេះមានគុណប្រយោជន៍ចំពោះជីវិតមនុស្សខ្លាំងណាស់ ព្រោះជាចិត្តមានគុណភាពសុខស្ងប់ក្នុងសុខសន្តិភាព មិនវង្វេងក្នុងរឿងផ្សេងៗ ដែលព្រះពុទ្ធបានប្រទានវិជ្ជាហ្វឹកហាត់ក្នុងសីល សមាធិ បញ្ញានេះឯង ។ ចិត្តទាំងបីប្រភេទ សុទ្ធតែមានអានុភាពឋាមពលខ្លាំងរៀងៗខ្លួន ដែលត្រូវអភិវឌ្ឍវាឲ្យបានល្អ ចិត្តហុីត្លែរ ចិត្តម៉ូសូលីនី ចិត្តសូ៊ហាតូ សឹងតែធ្វើឲ្យលោកនេះទៅជាផេះ ចិត្តព្រះពុទ្ធសាងលោកនេះឲ្យរុងរឿងពោរពេញទៅដោយសុខសន្តិភាពយូរអង្វែងបាន ។

Comments