ការសិក្សាថ្មីៗពីសាសនា

T
top-share

ការសិក្សាថ្មីៗពីសាសនាដោយ Discovery បានបង្ហាញថា កំណើនជំនឿសាសនាមិនមែនជាជោគជ័យរបស់សាសនាគ្រីស្ត ក៏មិនមែនជាម៉ូស្លីម ឬ ពុទ្ធសាសនានោះទេ មនុស្សដែលលែងជឿថាមានព្រះបែរជាកើនឡើងគួរឲ្យកត់សំគាល់ ពិសេសគឺនៅអង់គ្លេសនិងនៅអូស្ត្រាលី ។ សាសនាគឺជាមូលដ្ឋានគ្រឹះក្នុងការកសាងគុណធម៌របស់មនុស្ស បើទោះជាមានកំហុសខ្លះក៏ដោយ(និយាយខុសពីវិទ្យាសាស្ត្រ) មនុស្សលែងមានសាសនានៅក្នុងចិត្តហើយ គឺគ្រោះថ្នាក់ខ្លាំងណាស់ ក្នុងចិត្តគេដឹងតែពីខាងបានតែប៉ុណ្ណោះ ! ជាអកុសល ពុទ្ធសាសនាថេរវាទបានផ្សាយចេញទៅកាន់ពិភពលោកយឺតជាងគេ គឺមកពីបុគ្គលក្នុងសាសនាកង្វល់តែពីខាងកសាងលំនៅដ្ឋាន មិនខ្វល់ពីការកសាងធនធានមនុស្ស(ជាការលំបាកក្នុងការប្រើភាសាផ្សព្វផ្សាយពុទ្ធដីកា) គេមិនឲ្យតំលៃពុទ្ធសាសនាជាដើម ។
ការព្យាករណ៍ពីការតាំងនៅរបស់ពុទ្ធសាសនាគំរប់៥០០០វស្សា គឺពិតជាត្រឹមត្រូវណាស់ ! រយះពេលគំរប់៥០០០ឆ្នាំនោះពេញបរិបូរណ៌គឺពឹងលើពុទ្ធបរិស័ទទាំងបួនពួកនេះហើយ ! ។

Comments