តើការត្រួតត្រាលើចិត្តអាក្រក់របស់ខ្លួឯង?

T
top-share

តើការត្រួតត្រាលើចិត្តអាក្រក់របស់ខ្លួឯង វាជាការបង្ក្រាបបញ្ញា នាំឲ្យក្លាយជាមនុស្សអន់ ដើរតែចាញ់គេរហូតទៅឬ?
អ្នកខ្លះគិតថា ការមិនតបតគឺជាមនុស្សអន់ ធ្វើជាមនុស្សបាត់ដៃត្រូវសងដៃ បាត់ភ្នែកត្រូវសងភ្នែក ការសងសឹកបានសម្រេចគឺជាការបញ្ចប់គំនុំ។បើមិនធ្វើដូច្នេះទេមនុស្សអាក្រក់គឺកាន់តែបានចិត្ត ប៉ុន្តែបើយើងនាំគ្នាធ្វើតែយ៉ាងនេះ ផែនដីនឹងហុយទ្រលោមដោយផ្សែងគំនុំ លោកនេះមិនមានទីបំផុតដោយការកាប់សម្លាប់ឡើយ។តើសន្តិបុគ្គលពិតជាមិនអាចដោះស្រាយបញ្ហាបានមែនឬ?មានតែជំលោះទើបអាចដោះស្រាយបានមែនទេ? សូមមើលគំរូមហាត្មៈគន្ធីចុះ លោកញញឹមយ៉ាងស្រស់នៅចំពោះមុខការប្រមាថមាក់ងាយ ដោយពាក្យគំរោះគំរើយរបស់អង់គ្លេស និងអភិជនដែលជាជនជាតិរបស់លោកផ្ទាល់ ទីបំផុតលោកត្រូវបានគេអញ្ជើញឲ្យចូលជួបស្ថានទូតអង់គ្លេសក្នុងនាមជាមនុស្សមានហេតុផលពិតប្រាកដ។ពេលមានបញ្ហាកើតឡើងគឺជៀសមិនផុតពីការពិចារណាដោយមិនលំអៀងមកលើខ្លួនឯង
(ត្រូវតែម្នាក់ឯង)ប្រកបដោយហេតុផល មិនមែនជាការបង្ក្រាបបញ្ញា នាំឲ្យក្លាយជាមនុស្សអន់នោះទេ ផ្ទុយទៅវិញការពិចារណាប្រកបដោយហេតុផល ធ្វើឲ្យការមានះប្រកាន់និងកំហឹងត្រូវរលត់អស់ជាស្វ័យប្រវត្តិ ពេលនោះការដោះស្រាយនឹងមិនមានកំហុសឆ្គងច្រើនឡើយ ។
ក្នុងលោកនេះ អ្នកត្រូវតែជាមនុស្សដែលរឹងមាំ ទន់ខ្សោយមិនបានឡើយ
កុំសម្រក់ទឹកភ្នែកងាយៗ ព្រោះឥឡូវនេះអ្នកគ្មានពុកម៉ែតាមលួងលោមទៀតទេ
កុំនិយាយពាក្យគ្មានតំលៃ ដែលនាំឲ្យខ្លួនបាត់បង់គុណភាព
កុំបោះបង់ចោលសីលធម៌ ព្រោះតែកាន់យកវត្ថុក្រៅខ្លួន
កុំបញ្ចេញជើងធ្មេញ ព្រោះតែការទាស់ចិត្ត
ហារនិយាយគឺញញឹម និយាយតែពាក្យមានប្រយោជន៍និងនាំមកនូវសេចក្តីសុខ ។ ការកើតគឺជាកំណើតរបស់ទុក្ខ តែអវិជ្ជានិងតណ្ហារបស់សត្វ នៅតែជំរុញឲ្យមានកំណើតឥតស្រាកស្រាន្ត។ជីវិតប្រព្រឹត្តិទៅ គឺជាការអូសបន្លាយទៅនៃទុក្ខ មរណៈគឺជាទុក្ខមួយដ៏ធំ ព្រោះអាល័យជាប់ជំពាក់នឹងខន្ធ៥ អាល័យញាតិជាទីស្រឡាញ់ និងអាល័យទ្រព្យ។ចិត្តនឹងស្ងប់បាន ព្រោះឃើញ ការប្រកាន់មាំក្នុងខន្ធ៥មិនជាឋានៈរបស់ខ្លួន ហេតុនេះទើបការចាកចេញរបស់គេមិនអាល័យ ។
ដរាបណាយើងនៅមានការរីករាយត្រេកត្រអាល ដរាបនោះមានន័យថាក្នុងខ្លួនយើង នៅមិនទាន់ដាច់ជាតិថ្នាំញៀននៅឡើយទេ បើក្នុងខ្លួននៅមានតណ្ហា គឺការរស់នៅរបស់យើងមិនអាចមានក្តីសុខសប្បាយបានឡើយ។ការជាប់ជំពាក់នឹងខន្ធ៥ គឺជាទុក្ខដ៏ធំមួយដែលយើងបានប្រឌិតឡើងដោយខ្លួនឯង ហើយមានះមិនចង់ចាកចេញពីលោកនេះ អត់ដឹងថាមានអញមួយនេះ មុខជានឹងត្រូវប៉ះទង្គិចនឹងអញមួយផ្សេងទៀត ហើយចុះបើជាងមួយពាន់លានអញនៅក្នុងលោក តើនឹងរកក្តីសុខក្នុងលោកនេះបានមកពីណា ? ។

Comments