សុខភាពពេលល្ងាច !
សិក្សាពីផលប្រយោជន៍របស់ផោម ៖
ក្នុងផោមមានសមាសធាតុ Nitrogen(9%), Hydrogen(21%), Carbon dioxide(9%), Methane(7%), Oxygen(4%), Hydrogen sulfide(1% គឺវានេះហើយដែលជាអ្នកកំណត់អត្តសញ្ញាណរបស់ផោមឬក្លិនផោម)។ ជាមធ្យមមនុស្សម្នាក់ត្រូវផោម៥ទៅដប់ដងក្នុងមួយថ្ងៃ ពិសេសនៅពេលដេក ស្ត្រីផោមច្រើនជាងបុរស អាហារដែលសំបូរផោមដូចជាគ្រាប់ធញ្ញជាតិ មើមឈើ មើមដំឡូងផ្អែម ការទល់ផោមជាសញ្ញាសំខាន់របស់ជំងឺស្ទះពោះវៀន ។ ផោមជួយកាត់បន្ថយជាតិពុលនៅក្នុងខ្លួន ផោមឲ្យអាហារមានលំនឹង បន្ថយការហើមពោះ ជួយសុខភាពពោះវៀនធំ(ផោមក្រោយការរួមរ័ក្សជួយការពារមហារីកពោះវៀនធំ) ក្លិនផោមជួយសុខភាពជាច្រើន ការពារការងាប់រិចរឹលនៃកោសិកា ការពារការដាច់សរសៃឈាមខួរក្បាល ជំងឺបេះដូងនិងជំងឺសន្លាក់ កាត់បន្ថយការប្រតិកម្មអាហារ នឹងនាំឲ្យមានភាពរីករាយ ! ។ កុំចេះតែទើសចិត្តជាមួយផោមអី ព្រះ ស្តេច មន្ត្រី សេដ្ឋី អ្នកមាន អ្នកក្រ បវរកញ្ញា
បវរបុរស សត្វធាតុ មានផោមដូចៗគ្នាទេ កុំផោមខ្លួនឯងក្រអូបសំងំហិតបាន ផោមអ្នកដទៃស្អុយស្រែកឡូឡា បើអត់ផោមគឺក្ស័យហើយ

