សត្វកេងកងញីៈ ក្នុងសង្គមសត្វរាប់ថាជាសត្វស្មោះស្នេហ៍នឹងមានភ្លើងប្រច័ណ្ឌមិនធម្មតាដែរ នាងស្រឡាញ់សត្វឈ្មោលនិងកូនៗរបស់នាងណាស់ ! ពេលពងរួចហើយត្រូវក្រាបពងដោយខ្លួនឯង តែពេលកូនញាស់ចេញមកហើយ នាងខ្លាចឈ្មោលមានសហាយ បង្ខំឲ្យឈ្មោលនៅក្រុងកូននៅក្នុងរូងឈើ វាពាំដីស្អិតមកបិទរូងទុកតែប្រហោងបញ្ចុកចំណី ខ្លួនឯងស៊ូនឿយហត់ចិញ្ចឹមប្តីផងកូនផង ខ្លួនឯងផង ។ គ្រាន់បើជាងស្រីខ្លះ កាចកាឡកិណ្ណីប្រមាថមើលងាយប្តី គិតតែពីជេរប្រទេចដល់ម្តាយឪពុកប្តី រករឿងប្រើប្តីនិងកូនខ្លួនឯងដើរលេងសប្បាយលេងល្បែងពាលាខូចខ្លួនប្រាណទៅតាមប្រុសជាអ្នកមាន ទាត់ក្បាលប្តីចោលផងក៏មាន ។

