បើអ្នកមានទុក្ខ អ្នកត្រូវអត់ធន់បន្តិចទៅ រង់ចាំពេលវេលានាំយកក្តីកង្វល់ចាកចេញពីអ្នក ! ពេលវេលាធ្វើឲ្យប្រសើរឡើង បើអ្នកជាជនរងគ្រោះក្នុងរឿងស្នេហា(គិតខ្លួនឯងទេ តាមពិតគ្មានអ្នកណាជាជនរងគ្រោះឡើយ) ។ តាមពិតពេលវេលាវាគ្មានបានធ្វើអ្វីឲ្យប្រសើរឡើងនោះទេ វាបានត្រឹមតែបង្រៀនអ្នកឲ្យចេះរស់នៅជាមួយការឈឺចាប់តែប៉ុណ្ណោះ ។ ថ្វីត្បិតតែពេលវេលាមិនបានជួយព្យាបាលអ្វីគ្រប់យ៉ាងក៏ដោយ ក៏វាធ្វើឲ្យការឈឺចាប់បានធូរស្រាលទៅវិញខ្លះដោយខ្លួនឯងដែរ ព្រោះការដេកលក់គឺជាការជួសជុលរបស់ខួរក្បាលនាំឲ្យមានការធូរស្រាលតាមផ្លូវចិត្តខ្លះ នេះបើតាមជីវសាស្ត្ររបស់ខួរក្បាលមនុស្ស ទ្រាំតែបន្តិចទៅទុក្ខបានរសាយហើយ « លំបាកយ៉ាងណា ក៏ត្រូវតែដេកឲ្យលក់ សុីឲ្យឆ្អែត » កុំគិតរហូតដល់ថ្នាក់ដេកមិនលក់សុីមិនកើតឲ្យសោះ ! ភ្ញាក់ពីដេកនឹងបានធូរស្រាលជាមិនខាន ។ ប្រគល់អ្វីៗឲ្យពេលវេលាចុះ ! កុំអន្ទះសារអី ត្រូវខំអត់ធន់ដើម្បីយកជាបទពិសោធជីវិត ! តែពេលខ្លះការឈឺចាប់ខ្លាំងពេកអត់មិនបានទេ ត្រូវយំក៏យំ ! យំដើម្បីដូរយកភាពរឹងមាំមកវិញ យំដើម្បីដើរចេញឲ្យផុតពីរណ្តៅអនុស្សាវរីយ៍អពមង្គលទាំងនោះ ! ។

