សម្ព័ន្ធភាពស្នេហាដែលយូរអង្វែង ព្រោះមានការវាយតំលៃស្របគ្នា និងមានការគោរពអ្វីដែលមានខុសគ្នា។ សេចក្តីសុខនៅត្រង់ អ្នកលះបង់អ្វីដែលអ្នកប្រកាន់ខ្ជាប់ ! ចូរយកអ្វីៗដែលមាននៅក្នុងក្បាលចេញឲ្យអស់ រួចហើយយកផ្នែកដែលល្អទុកក្នុងបេះដូង ខំគិតឲ្យតិចតែស្ងប់ឲ្យច្រើន ! ។ ហេតុអីអ្នកគិតថា ស្នេហាគឺជាល្បែង ? តាមពិតវាគឺជាវិទ្យាសាស្ត្រនៃជីវិត ជាទស្សនៈវិជ្ជាមានចំណាស់មុនព្រះក្នុងលោកនេះបានកើតឡើងទៅទៀត អ្នកមានសញ្ញាប័ត្រធំៗជាច្រើន ត្រូវស្នេហាធ្វើបាប ខ្លះដល់ទៅសម្លាប់ខ្លួនផងក៏មាន ។ បើអ្នកគិតថាវាជាល្បែង ព្រោះតែអ្នកគឺជាមនុស្សដែលញៀនល្បែងហ្នឹងឯង ហេតុនេះអ្នកគង់នឹងបានជួបភាពចាញ់ឈ្នះជាមិនខាន ។
សូមរក្សាចិត្តខ្លួនឯងឲ្យបានល្អ លោកនេះមានរឿងរីករាយច្រើនណាស់ដែលត្រូវគិត កុំគិតតែរឿងពិបាកចិត្ត គិតឲ្យខ្លួនអន់ថយគិតឲ្យថោកទាបគិតឲ្យក្រៀមក្រំ ! បន្តិចទៀតងាប់សោះ បើយើងងាប់បាត់ទៅតើយើងមានពេលគិតពីរឿងលំបាកអស់នេះទៀតទេ?។

