រវល់តែចង់បានរបស់ដែលខ្លួនត្រូវការ រហូតភ្លេចគិតថាបើសិនជាបានមកវាមិនមែនជាក្តីសុខពិតដូចដែលខ្លួនបានសង្ឃឹមទុកនោះទេ ពេលខ្លះវាបំផ្លាញទាំងជីវិតខ្លួនឯងផងក៏មាន ។ រាល់លើកយើងតែងតែចុះចាញ់កិលេសរបស់ខ្លួនឯង ប៉ុន្តែកិលេសវាត្រូវចុះចាញ់សតិនិងបញ្ញាដែលកើតពីការអប់រំចិត្តនិងការសំរួម ព្រោះបើគ្មានការសម្រួមទេ កំហុសនៅតែអាចកើតឡើងបាន ព្រោះយើងយកសតិបញ្ញាមកប្រើមិនទាន់ នាំឲ្យសក្កាយទិដ្ឋិនិងឧបាទានវាចេញពាំងមុខបានមុន ទើបការសម្រួមគឺជាអាហាររបស់សតិ ឯយោនិសោមនសិការៈ(ការពិចារណាត្រូវ)គឺជាអាហាររបស់បញ្ញា ។

