ដែលហៅថា ផ្សាយមេត្តាទម្លាយខេត្តដែនរបស់មេត្តា គឺក្នុងចិត្តលែងមានមិត្តនិងសត្រូវហើយ ផ្សាយទៅកាន់មនុស្សដែលធ្វើអាក្រក់ដាក់ខ្លួនក៏បាន មនុស្សឬសត្វកំពុងតែរកសម្លាប់ខ្លួនក៏បាន ផ្សាយទៅកាន់លោកនេះទាំងមូល ចក្រវាឡទាំងមូល ផ្សាយទៅគ្រប់ភពគ្រប់ឋាន គ្រប់ទិសទាំងដប់ ផ្សាយទៅកាន់កាឡាក់សុីទាំងមូល រកប្រមាណមិនបាន ទើបហៅថា អប្បមញ្ញា។

