កំសាន្តរឿងពិត !
ធ្វើបុណ្យបានបុណ្យ ធ្វើបាបពីមុន បាបនោះមកសង ស្អប់គេគេស្អប់ មិនចប់សំណង
ស្រឡាញ់ស្នេហ៍ស្នង គេស្នេហ៍យើងវិញ ។នេះជាច្បាប់កម្ម ពេលប្តីមានស្រី ប្រពន្ធដើមគិតតែពីរករឿង រអូរទាំជេរប្រទេចផ្តាសា ប្តីឯណាទ្រាំនៅបាន ? ម្ខាងប៉ិនជេរ ម្ខាងប៉ិនផ្គាប់ ទៅផ្ទះប្រពន្ធរករឿង ទៅស្រីៗថ្នាក់ថ្នម រៀបបាយចាំ ពេលយប់ច្របាច់គក់បបោសអង្អែលថ្នាក់ថ្នម តើប្តីត្រូវទៅខាងណា ?មិនទៅខាងស្រី ? បើទោះជាត្រូវស្រីបោកយកលុយអស់ៗក៏នៅតែសប្បាយចិត្ត មនុស្សឯណាមិនចូលចិត្តថ្នាក់ថ្នម ? ។ទីបំផុតប្រពន្ធដើមដែលមិនចេះកែប្រែ ត្រូវវក់ចិត្តរហូតដល់កើតជំងឺកាចឆេវឆាវ វេលាស្លាប់ទៅ ក៏ទៅកើតជាសត្វនរក ឯប្រពន្ធចុង ស្លាប់ទៅបានទៅកើតនៅឋានសួគ៌ ព្រោះតែការសប្បាយចិត្តចេះធ្វើបុណ្យ កំលាំងបុណ្យបានរារាំងបាបដែលកើតពីការយកប្តីគេបាន។លោកទេសមិនទាន់ចប់ផង ស្រាប់តែលោកស្រីម្នាក់ទ្រាំលែងបាន ក្រោកឡើងចង្អុលមុខលោក នែក ! កុំមកទេសអីឡប់ៗបែបនេះ កុំមកកាន់ជើងមីស្រីយកប្តីគេឲ្យសោះ វាមិនដែល យកប្តីគេហើយបានឡើងឋានសួគ៌ទៀត អញក្តៅចិត្តណាស់ ! ។ លោកបែបចង់ភ័យដែរ ខំពោលថា អាត្មាទេសតាមតែគម្ពីរទេញោម វាជាការពិតណាញោម ! ។លោកឃើញសភាពមិនស្រួលក៏ចំរើនពរលាទៅវត្តវិញទៅ ! ។នេះជារឿងពិតដែលខ្ញុំបានជួបផ្ទាល់ ! នៅឆ្នាំ ១៩៩៧។

