នៅពេលដែលយើងបង្កើតការព្យាយាមឲ្យធំជាងការភ័យខ្លាច នោះយើងក្លាយជាអ្នកបង្កើតការរស់នៅដោយខ្លួនឯងហើយ ! ។ លោកនេះគ្មានបញ្ហាណាដែលយើងមិនអាចបំបែកបាននោះទេ បើបំបែកមិនបាន គឺមកពីមានភាពអាត្មានិយមនៅក្នុងនោះ ចូរគិតឲ្យបានច្បាស់ឡើងវិញ ! ជីវិតដែលសំបូរបញ្ហា គឺមកពីការគិតរបស់យើងមានបញ្ហា ដែលត្រូវពិចារណាផ្ទៀងផ្ទាត់សារជាថ្មី ។ ការគោរពខ្លួនឯង គឺគ្រប់គ្រាន់សម្រាប់ដើរចេញឆ្ងាយពីបញ្ហា វាគ្មានអ្វីអាចមកតំរូវតាមចិត្តយើងបានរហូតឡើយ បើចង់បានឲ្យត្រូវចិត្ត គឺជៀសមិនផុតពីការទាស់ចិត្ត ចូរអភិវឌ្ឍចិត្តខ្លួនឯងដើម្បីទទួលភាពរីករាយពីជីវិតជារៀងរហូតទៅ ! ។

