ជីវិតនិងការរស់នៅ !
មនុស្សមានការភ្ញាក់រលឹកគឺនៅពេលដែលខ្លួនបានជួបការពិត រួចហើយទើបមនុស្សបង្កើតការពិតឡើងដោយខ្លួនឯង ដោយឆ្លងកាត់រលកឋាមពលគំនិតរបស់ខ្លួន ។ កូនខ្លះរស់នៅជាមួយឪពុកម្តាយមិនដែលស្គាល់ការលំបាក ព្រោះឪពុកម្តាយទុកដាក់កូនមានតម្លៃស្មើកែវភ្នែករបស់ខ្លួន កូនខ្លះក៏គោរពតបស្នងទឹកចិត្តឪពុកម្តាយ កូនខ្លះបែរជាមើលងាយឪពុកម្តាយ មើលងាយពេលវេលា មើលងាយតម្លៃការងារ លុះអត់ពីឪពុកម្តាយទៅគេបានជួបការពិតថ្មីមួយ កូនខ្លះប្រែជារឹងមាំមានអនាគតល្អ កូនខ្លះប្រែជាទន់ជ្រាយហើយដួលរលំ នេះគឺជាការពិតដែលគេបានបង្កើតឡើងដោយខ្លួនឯង។ បង្រៀនកូនឲ្យមានក្តីស្រឡាញ់ ទើបកូនចេះឲ្យតម្លៃជីវិតខ្លួនឯង កុំបង្រៀនកូនឲ្យតំកើងខ្លួនវាយឬក បែបនេះកូនមិនចេះឲ្យតម្លៃជីវិតខ្លួនឯងទេ ។

