មានការសិក្សាមួយទៅលើមនុស្ស៦០០០នាក់ក្នុងរយះពេល៣០ឆ្នាំគេទទួលបានលទ្ធផលដូចតទៅ អ្នកមានអាយុចន្លោះ៨០ទៅ១០០ឆ្នាំសុទ្ធតែជាអ្នកមានគោលការណ៍បីយ៉ាង
ហាត់ប្រាណ កំសាន្តចិត្ត ទំនាក់ទំនងល្អក្នុងសង្គម ក្រៅពីនោះអ្នកថែទាំខ្លួនដោយឪសថក្តីដោយអាហារប្រណីតក្តីសុទ្ធតែលាចាកលោកនេះទៅមុនទាំងអស់។ពួកហាត់ប្រាណគេឃើញអ្នករត់នឺងចុងជើងត្រឺកៗមានការចងចាំបានល្អជាងគេ កំសាន្តចិត្តមានពីរយ៉ាងដោយការអានគតិបណ្ឌិតនិងការទស្សនាទេសភាព តែយ៉ាងណាក៏ដោយក៏មិនត្រូវបើកតែភ្នែកឡើងមួរម៉ៅក្តៅក្រហាយចិត្តនោះឡើយវានាំតែបង្កើតថាមពលស្រូបចូលតែរឿងមិនល្អមកកាន់ខ្លួនកាន់តែច្រើនឡើង។ទំនាក់ទំនងល្អក្នុងសង្គមមានតាំងពីការប្រុងប្រយ័ត្នស្មារតីក្នុងការធ្វើដំណើរឡើងទៅ។
លោកលីគ្វិនយន់ជាជនជាតិចិនជាប់លេខមួយម៉ាសកលលោកដែលមកទល់សព្វថ្ងៃមិនទាន់មាននរជនណាអាចដណ្តើមឯតទគ្គកម្មពីគាត់បានគឹគាត់មានអាយុ២៥០ឆ្នាំរស់ទាន់៩រជ្ជកាលស្តេចគាត់មានគោលការណ៍៥យ៉ាងសម្រាប់ជីវិតគឹ ចិត្តស្ងប់(គាត់ធ្វើសមាធិរៀងរាល់ថ្ងៃ) ដេកដូចជាសត្វឆ្កែ(ងាយលក់ភ្ញាក់ភ្លាមស្វាងស្មារតីភ្លាម) ធ្វើការងារដូចជាសត្វអណ្តើក(ធ្វើយឺតតែចប់សព្វគ្រប់ ការធ្វើរហ័សអាចខ្វះការប្រុងស្មារតីនាំឲ្យមានគ្រោះថ្នាក់ផងក៏មាន) ផ្លាស់ប្តូរការគិតដូចជាសត្វព្រាប(សត្វនេះឥតអាល័យចំណីពេលមានមនុស្សឬសត្វដើរមកក្បែរគឺហើរចេញភ្លាម ការគិតទាំងឡាយណាដែលឥតប្រយោជន៍ត្រូវផ្លាស់ប្តូរភ្លាមទៅលំបាកអីត្រឹមតែម៉ាគិតនោះ) គាត់ផឹកតែBerry ជាប្រចាំ តែនេះមានសមត្ថភាពកំចាត់ជាតិខ្លាញ់ចេញពីសរសៃឈាម។
ព្រះពុទ្ធបានទូន្មានឲ្យចេះថ្លឹងឥន្ទ្រិយឲ្យបានស្មើ តើគួរញ៉ាំប៉ុណ្ណា ទទួលទានដំណេកពេលណា ត្រូវគិតពីអ្វីដែលគួរគិត សមគួរតាមអធ្យាស្រ័យ៕

