ខ្ញុំនិងចែករំលែកបទពិសោធន៌ពីការពាល់ត្រូវ ខ្លះទុកជាការពិចារណា លេងៗ
ក្រែងលោមាន អ្នកត្រូវការស្វែងយល់
វាជាការពោលដោយភាពជាក់ស្តែងពីសភាពពិតៗនៃចិត្តក្នុងពេលពាល់ត្រូវ
ដោយមិនបានពោលតាមគម្ពីរទេ។
មិនមែនវិបស្សនាទេតែជាសមាធិព្រោះ កាលនោះខ្ញុំមិនចេះមិនយល់ថាអ្វីជា វិបស្សនា នោះទេ ហេីយសមាធិនោះទៀត
សោត ក៏មិនចេះទ្រឹស្តី ហេីយក៏មិនបាន
ស្តាប់ការពន្យល់ណាមួយដែរ ។
ធនធានដែលខ្ញុំមានមុនពេលចាប់ផ្តេីមគឺ
ការជឿលេីកម្មផលតែ១មុខដ៏ខ្លាំងក្លា
កាលនោះប្រហែលឆ្នាំ២០១៣ ។
ពេលខ្ញុំឈានជេីងចូលមកកាន់ផ្លូវធម៌នេះ
ជាការចាប់ផ្តេីម ខ្ញុំមានការប្តេជាចិត្ត ដោយ
កំលាំងចិត្តយ៉ាងធំមហិមាថា " ចាប់ពីថ្ងៃនេះតទៅ ខ្ញុំជាមនុស្សម្នាក់ថ្មីសុទ្ធសាធខ្ញុំកាលពីមុននោះបានស្លាប់បាត់ទៅហេីយអាត្មាអញ ចាប់ពីពេលនេះតទៅគឺរស់ដេីម្បីតែ
រក្សាសីល ហេីយប្រព្រឹត្តតែអំពេីល្អ ទាំងកាយ វាចារចិត្ត តែម៉្យាងប៉ុណ្ណោះ។
( ហេតុពីក្រោយកំលាំងចិត្តដ៏ធំមិននិយាយ)។
ការសមាធិគឺធ្វេីនៅផ្ទះពេលថ្ងៃស្ងាត់ និងពេលយប់ ចាប់ពីម៉ោង១០យប់ឡេីងលេី
ពេលគេសំរាកលក់អស់ស្ងាត់ល្អ។
ការសមាធិនោះធ្វេីដោយខ្លួនឯង គ្មានយល់គ្មានគ្រូអីទាំងអស់ គឺគ្រាន់តែអង្គុយពែនភ្នែន យកជេីងស្តាំដាក់លេីជេីងឆ្វេង ដៃស្តាំដាក់លេីដៃឆ្វេង ហេីយបិតភ្នែកទៅ( វចនានុក្រមប្រែថា សមាធិ គឺការស្លុង
ក្នុងការគិត) ។
ពេលបិទភ្នែកអង្គុយទៅ ចិត្តរាយមាយគិតរឿងរាប់រយមុខ នឹកឃេីញរឿងរ៉ាវជាច្រេីន
តាំងពីនៅពីក្មេងៗដែលកន្លងមកធ្លាប់បានភ្លេចអស់ហេីយនោះ។
ខ្ញុំព្យាយាមធ្វេីសមាធិបែបនេះរាប់ឆ្នាំ វាគ្មាន
ឃេីញអ្វីប្លែកទាល់តែសោះ ចិត្តស្មុកស្មាញ
រួមរិតដោយទុក្ខព្រួយយ៉ាងខ្លាំងនៅតែមិន
មានថមថយអ្វីទេ តែសមាធិនេះនៅតែធ្វេីដដែលមិនឈប់ទេ វាដូចជាញៀនអញ្ចឹង អោយតែដល់ពេលត្រូវតែធ្វេីបានអស់ចិត្ត
ទោះពេលខ្លះលេង ហ្គេម ក្នុងទូរសព្ទ័ ខក
រហូតម៉ោង១១ ហេីយក៏ដោយ។
ទុក្ខព្រួយ នោះ គ្មានអ្វី ក្រៅពីការតូចចិត្ត
តូចថ្លេីម ព្រោះតែការមិនសមបំណង ព្រោះតែជាប់នឹង លោកធម៌នោះឯង
ហេីយដែលពេលនោះគឺ ខ្ញុំបានធ្លាក់ខ្លួន
ឈឺ ពិការជេីងទាំងពីរទន់ដេីរដោយឈេីច្រត់យ៉ាងលំបាកអស់រយ:ពេល៤ឆ្នាំមកហេីយ គឺ លែងមានឪកាស ទៅធ្វេីការរកស៊ី ដេីម្បីបំពេញក្តីស្រម័យរបស់ខ្លួនបានជារៀងរហូតទៀតហេីយ។
@ ការប្តេជាចិត្តលេីកទី២:
ជីវិតរបស់ខ្ញុំត្រាំត្រែងក្នុងសេចក្តីទុក្ខច្រេីនជាងសុខ។ ខ្ញុំធ្លាប់បានពិចារណាជារេីយៗ
ថា ឈប់ស្រម័យទៀតទៅ ឯងមិនអាចជា
ពីជំងឺនោះបានទេ( រលាក សសៃ ប្រសាទឆ្អឹងខ្នង ដែលពេទ្យមិនទាន់មានថ្នាំងអាចព្យាបាលជា)។ ខ្ញុំមិនព្រមទទួលយកការពិតនេះទេ នៅតែសង្ឃឹមថា វានឹងជា
ខ្ញុំនឹងទៅបំពេញក្តីស្រម័យក្នុងជីវិតអោយបាន។ពេលវេលាចេះតែកន្លងទៅ អ្វីៗដែលជាក្តីសង្ឃឹមកាន់តែឃ្លាតឆ្ងាយ សេចក្តីទុក្ខព្រួយ ខ្វល់ខ្វាយចេះតែបន្ថែមឡេីងៗ
ពេលនេះវាចូលដល់របត់មួយថ្មី គឺទទួលយកការពិតមួយគឺ : ខ្ញុំមិនអាចជាពីជំងឺទេ ខ្ញុំនឹងពិការអស់១ជីវិត ។
ដោយការពិតនេះខ្ញុំត្រូវទទួលយកការពិត១ទៀតគឺ
ថា ខ្ញុំមិនអាចបំពេញក្តីស្រម័យរបស់ខ្លួនបានទេក្នុងជាតិនេះ។
ដោយការពិត២យ៉ាងនេះ ខ្ញុំបានសំរេចចិត្ត១ទៀតគឺ បេសកម្មសំរាប់ជាតិនេះត្រូវបានបិទបញ្ចប់ត្រឹមពេលនេះថ្ងៃនេះ ម៉ោងនេះ តទៅ
គឺខ្ញុំលែងប្រាថ្នាសេចក្តីសុខក្នុងកាម ឬលោកិយធម៌នេះទៀតហេីយ ដោយចាប់ពីពេលនេះតទៅ ក៏មិនមានខ្ញុំក្នុងលោកនេះ
តទៅទៀតដែរ( ការលះបង់ខ្លួនឯងចេញពីលោកនេះ )
នេះជាការប្តេជ្ញាចិត្តលេីកទី២
គ្រាន់តែការប្តេជ្ញាចិត្តលេីកទី២នេះចប់ភ្លាម ហេតុ ដ៏មហាអស្ចារ្យ១បានកេីតឡេីងដោយនឹកស្នានមិនដល់ ( ម៉ោង១០ព្រឹក មិនចាំថ្ងៃ ខែ ឆ្នាំទេ)។
តេីហេតុអស្ចារ្យនោះជាអ្វី?
...ដោយសេចក្តីវែងពេក ប្រហែលត្រូវសរសេរ៤ដងបានចប់
....តពេលក្រោយ..។
មកដល់ត្រឹមនេះខ្ញុំសូមអនុមោទនាដោយគោរពហើយទាន។

