ភ្នំកំពង់ត្រាច មានទីតាំងស្ថិតនៅ...

T

ភ្នំកំពង់ត្រាច មានទីតាំងស្ថិតនៅ ភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត និងមានចម្ងាយប្រហែល ~38km ពីរង្វង់មូល​ធូរេន។

ភ្នំកំពង់ត្រាច ស្ថិតនៅក្នុងប្រភេទ៖ ព្រៃភ្នំ, ប្រវត្តិសាស្ត្រ, ទេសចរណ៍ធម្មជាតិ។ រីឯចំណុចសំខាន់ៗនៅ ភ្នំកំពង់ត្រាច មានដូចជា៖ ទស្សនាទេសភាពព្រៃភ្នំ, គយគន់ថ្ងៃលិច, ទស្សនាវត្ត, ស្វែកយល់ពីប្រវត្តិសាស្ត្រ, រៀបចំអាហារដោយខ្លួនឯង, គយគន់ថ្ងៃរះ, ជិះទូក និងចំណុចផ្សេងៗទៀត។

ភ្នំកំពង់ត្រាចបច្ចុប្បន្នជាតំបន់ដែលគេយកធ្វើជាកន្លែងស្ទូឌីយូធម្មជាតិសម្រាប់ថតរូបភាព និងភាពយន្តផ្សេងៗ ហើយភ្ញៀវទេសចរអាចទស្សនាបានដូចជា៖ ការចូលទៅក្នុងរូងភ្នំ, ទស្សនាថ្មដុះលក្ខណៈធម្មជាតិ, ការបន់ស្រន់,​ ទស្សនាទិដ្ឋភាពនៅលើកំពូលភ្នំ និងអាចទៅហែលទឹក ដ៏ត្រជាក់នៅក្រោមភ្នំ។ នៅក្នុងដំណើរកំសាន្តនេះដែរ​​ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចធ្វើដំណើរកំសាន្តទស្សនាទេសភាពជុំវិញភ្នំ មើលរបៀបការរស់នៅអ្នកភូមិ តាមរយះការជិះរទេះសេះ ជិះម៉ូតូ រឺជិះកង់ជាដើម។

រមណីយដ្ឋាន​នេះ មានសម្បូរណ៍ទៅដោយ​ ថ្មភ្នំ,​ ​រូង​ភ្នំ ​និងមាន​ល្អាង​តូចៗ ធំ​ជាច្រើន។ នៅទីនោះ មានល្អាងមួយ មានជម្រៅ ប្រមាណ៣០ម ហើយមានពណ៍៧ ផ្សេងៗ គ្នា។ ជាពិសេសភ្នំកំពង់ត្រាច ក៏ជាតំបន់ ដ៏ទាក់ទាញផងដែរ សំរាប់ភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិ។

ភ្ញៀវទេសចរ ចូលចិត្ត មកកំសាន្តនៅតំបន់នេះគឺប្រាកដជាទទួលបាននូវរីករាយជាមួយ​នឹង បរិយាកាសដ៏បរិសុទ្ធ, ទេសភាពដ៏ស្រស់ត្រកាល, ឡើងភ្នំ និងគយគន់ទេសភាពដ៏ស្រស់បំព្រង នៃភ្នំកំពង់ត្រាច។

Comments