រលករំញ័ររបស់ចិត្ត

T

រលករំញ័ររបស់ចិត្តល្អិតលឿនជាងចលនាអេឡិចត្រុងរាប់លានដងទៅទៀត សមនឹងពុទ្ធដីកាត្រាស់ថា ត្រឹមតែរយៈពេលមួយផ្ទាត់ក្រចកចិត្តកើតរលត់ដល់ទៅរាប់សែនកោដិខណៈ(ចិត្តគឺជាលំហរឋាមពលដែលមានរំញ័រលឿនជាងល្បឿនគ្រាប់អេឡិចត្រុងទៅទៀត)។ ល្បឿនចិត្តលឿនហួសពីល្បឿនពន្លឺ ហេតុនេះល្បឿនចិត្តឋិតនៅក្នុងរង្វាស់ផ្សេង ទើបវាអាចវិលទៅអតីតកាលយ៉ាងលឿនរហ័ស ឬ ឆ្លុះបញ្ចាំងទៅអនាគតក៏បាន ។ ការសិក្សាពីចិត្តរបស់ព្រះពុទ្ធទើបជារឿងត្រឹមត្រូវយ៉ាងពិតប្រាកដ ព្រោះមានទ្រឹស្តី មានពិសោធបញ្ជាក់បាន ។ ចិត្តគ្មានម៉ាស់មាឌទេ បើប្រៀបទៅនឹងអេឡិចត្រុង ភ្នែកត្រចៀកច្រមុះ វិញ្ញាណរបស់វាប្រែប្រួលទៅតាមវិមាត្រចិត្តដែរ ចង់និយាយថា បើចិត្តស្ងប់ក្នុងកំរិតនិមួយៗ ភ្នែកត្រចៀកច្រមុះនឹងបានដឹងបានឃើញរឿងរ៉ាវប្លែកៗខុសពីអ្នកដទៃដែរ បើចិត្តប្រែប្រួលស្ងប់ចូលទៅប្រភេទទេវតាឬព្រហ្ម នាំឲ្យភ្នែកត្រចៀកច្រមុះ បានមើលឃើញស្តាប់ឮភពទាំងនោះបាន ចិត្តប្តូរវិមាត្រមួយនាំឲ្យជីវិតបានជួបរឿងមួយ ! ទើបព្រះពុទ្ធទ្រង់ហាមមិនឲ្យគិតរឿងអាក្រក់ ឲ្យផ្សាយចេញតែសេចក្តីមេត្តាទើបជីវិតមានក្តីសុខ ! ។

Comments